អីយ៉ាពិតជាមានន័យមែន! កញ្ញាមាន សូនីតា លើកនេះទៅដើរលេងនៅឯទឹកដីខេត្តសៀមរាបបានបង្ហោះរូបជាច្រើនសន្លឹកដ៏ស្រស់ស្អាត និងមានភ្ជាប់នូវសារប៉ុន្មានម៉ាត់ដ៏មានន័យ…

ដូចដែរគ្រប់គ្នាបានស្គាល់ហើយថាកញ្ញមាន សូនីតា គឺជានារីដ៏ស្រស់ស្អាតម្នាក់ដោយកញ្ញាជាអ្នកសិល្បៈស្រាប់ ដូចនេះហើយជាមួយសម្រស់របស់នាង និងភាពទាក់ទាញបានឆក់យកបេះដូងយុវជន មិនតិចនាក់នោះទេ។ ជាក់ស្តែងកញ្ញា គឺជាតារាសម្តែងមួយរូបដ៏មានប្រជាប្រិយ៍ភាព និងពោពេញទៅដោយសមត្ថភាព ហើយថ្មីៗនេះកញ្ញាបានទិញកាដូរមួយជូនខ្លួននាងដែល វាជារថយន្តសេ៊រីទំនើបមួយគ្រឿងទៀតផង។

កាលពីថ្មីៗនេះ កញ្ញាបានបង្ហោះរូបភាពជាច្រើនសន្លឹករបស់កញ្ញា ដែលបានទៅលំហែនៅឯទឹកដីខេត្តសៀមរាប រូបភាពទាំងនោះពិតជាមានភាពទាក់ទាញខ្លាំងណាស់ព្រោះតែសម្រស់របស់កញ្ញាដែលបានកន្រ្តាក់យកចំណាប់អារម្មណ៏ពីមនុស្សគ្រប់គ្នា។ តែអ្វីដែលសំខាន់នោះ គឺកញ្ញាបានសរសេរភ្ជាប់ជាមួយពាក្យសម្តីប៉ុន្មានម៉ាត់ដ៏មានន័យថា៖

ពេលវេលាមិនរង់ចាំមនុស្សទេ លុយក៏មិនរត់មកយើងដែរ ប៉ុន្តែធ្វើមិចបើខ្លួនមានតែមួយ ដៃមានតែពីរ ហើយកំលាំងមានតែប៉ុនហ្នឹង…សប្បាយខ្លះ , លំហែខ្លះ ,តែប្រឹងប្រែងខ្លាំង រាល់ថ្ងៃនឹង តែនៅតែមានគេថាយើងអត់ប្រយោជន៍ទៀត… គ្រាន់តែរាល់ថ្ងៃនឹងខ្ញុំចេះប្រើពេលវេលាអោយមានន័យ។ សូមទស្សនារូបភាព៖