ថ្មីទៀតហើយ! ជប៉ុនមានភ្លៀងធ្លាក់ ១២ ម៉ោង រហូតបានកើតជាទឹកជំនន់ និង បាក់ដី ហើយមានអ្នកស្លាប់ចំនួន…

ជប៉ុន៖ កាលពីម្សិលមិញនេះ ព័ត៌មានដែលបានរាយការណ៍នៅថ្ងៃទី ២៦ តុលា បានអោយដឹងថា ព្យុះទឹកភ្លៀងបានវាយប្រហារនៅតំបន់ភាគខាងកើត និងខាងកើត ឆៀងខាងជើង រហូតបានកើតជាទឹកជំនន់ និង បាក់ដី ដោយមានអ្នកស្លាប់ ១០ នាក់ នេះបើយោងតាមប្រភព REUTERS & NHK ដែលបានរាយការណ៍ ។

នៅស្រុកអ៊ឈិគុ ខេត្តស៊ិបៈ ទឹកភ្លៀងបានធ្លាក់ដល់ទៅ ១២ ម៉ោង នៅលើកោះ មានកម្ពស់ ២៨៣,៥ មីល្លិម៉ែត្រ និងមានដីបាក់រលំជាច្រើនកន្លែង ដោយឡែកខេត្តស៊ិបៈ និងហ្វូកុឈិមៈ ធ្វើឲ្យអាជ្ញាធរប្រកាសបិទផ្លូវរថភ្លើង នេះបើយោងតាម ក្រុមឧតុនិយមផ្សាយ ៕