អ៊ុំប្រុសដ៏កម្សត់ម្នាក់បានដេកសន្លប់តាមទីសាធារណៈ ត្រូវបានប្អូនស្រីចិត្តល្អម្នាក់ទិញបាយ និងទឹកជូនគាត់ពិសារដោយដឹងថាគាត់គ្មានសាច់ញាតិនោះទេ…

ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានរឿងរ៉ាវគួរឱ្យសង្វេកមួយដោយ អ៊ុំប្រុសដ៏កម្សត់ម្នាក់បានដេកសន្លប់តាមទីសាធារណៈ ក្នុងសភាពខ្សោះខ្សោយព្រោះតែតែលតោលគ្មានអាហារសម្រាប់បរិភោគឡើយ តែជាសំណាងត្រូវបានប្អូនស្រីចិត្តល្អម្នាក់ទិញបាយ និងទឹកជូនគាត់ពិសារ ដោយដឹងថាគាត់គ្មានសាច់ញាតិនោះទេ។

ជាការពិតប្អូនស្រីចិត្តល្អនោះមានឈ្មោះថា​ កន សៅរី ជាអ្នកបាត់ដំបង ទង្វើរបស់ប្អូនស្រីគឺជា​ គំរូដ៏ល្អមួយសម្រាប់យុវជនដ៏ទៃទៀត។ ការចេះជួយគ្នាសាមគ្គីគ្នា វាមិនខាតបង់អ្វីនោះទេ ហើយវាថែមទាំងជួយដល់ប្រទេសជាតិមួយនេះថែមទៀតផង ប្រទេសមួយអាចរីកចម្រើនទៅបាន គឺដោយសារប្រជាជនមានការយល់ដឹង ចេះយកអាស្រ័យគ្នា ចេះស្រលាញ់គ្នា នោះទើបអាចទទួលបានភាពរីកចម្រើនបាន។

យ៉ាងណាមិញ អ៊ុំប្រុសម្នាក់នេះបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅឯមន្ទីពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយគាត់បានប្រាប់ថាគាត់ជាអ្នកស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ដោយពេលនេះមិនទាន់មានឃើញសាច់ញាតិណាមកទទួលគាត់នោះទេ ដូច្នេះបើសាចញាតិណាបានឃើញសូមជួយទៅទទួលគាត់វិញផង។ សូមទស្សនារូបភាព៖