គួរអាសូរណាស់! យុវជនម្នាក់មុនស្លាប់ចង់ពាក់អាវរបស់ Ronaldo CR7 មិត្តភក្កិយកមកឱ្យតែហួសពេលទៅហើយព្រោះគាត់បានស្លាប់មុនបាត់ទៅហើយ…

រឿងរ៉ាវមួយដែលបានធ្វើឱ្យគ្រប់គ្នាទប់ចិត្តមិនបានស្ទើរស្រក់ទឹកភ្នែក ព្រោះតែរឿងរ៉ាវរបស់យុវជនម្នាក់ដែលក្តីស្រម៉ៃចង់ពាក់អាវរបស់ Ronaldo CR7 មុនពេលស្លាប់តែនៅតែមិនបានពាក់ ទាំងជាក់ស្តែងមិត្តរបស់គាត់បានយកមកឱ្យគាត់តែវាបានយឺតពេលទៅហើយព្រោះគាត់បានស្លាប់ទៅហើយ។

ឌោយការពិតមិត្តរបស់គាត់បានសរសេរដ៏ក្រៀមក្រំបង្ហោះថា៖ សូមទោសពួកម៉ាក់ អញយកយឺតពេលហេីយ សូមទោសពិតមែន អញពិតជាចង់អោយហែងពាក់អាវនឹងទាន់ពេលណាស់ ព្រោះហែងស្រលាញ់អាវនឹងណាស់ អាវ Juventus លេងរបស់CR7 នឹង ពេលហែងឈឺអញបាននិយាយជាមួយហែងថាអញមានអាវ Juventus លេខ របស់ CR7 ទៀតណា ហែងចង់ពាក់អត់ ហេីយហែងនិយាយថាចង់ពាក់អាវ original អត់ចង់ពាក់copy ទេ ហេីយហែងសេីច អញក៏ប្រាប់ហែងវិញថាចុមអាវ original ណាហែងពាក់អត់។

ហេីយហែងក៏និយាយថាពាក់យកមក ហេីយហែងនិយាយឌឺអញទៀត ថាអត់ហ៊ានពាក់ទេ ខ្លាចរហែក ហេីយហែងសេីច ហេីយហែងបានសន្យាជាមួយអញថានឹងចាំពាក់អាវនឹងអោយអញមេីល តែឥលូវហែងកុហកអញហេីយ អាស្វិត ហែងអត់ដែលកុហកអត់ទេ លេីកនេះហែកកុហកអញហេីយ អាស្វិត ហែងក្បត់សន្យាហេីយ ហែងមានដឹងខ្លួនអត់ ហែងមានចាំអត់ពេលដែល CR7 លេងហែងតែងតែមេីល ជាមួយអញ អោយតែ CR7 លេង គឺមិនដែលខានទេគឺងុបងល់ម៉ងនិយាយទៅ ហេីយអោយតែ Ronaldo ទៅក្រុមណាយេីងរេទៅក្រុមនឹងដែលហេីយ។

យេីងគឺ team CR7 ពេលខ្លះហែងជាមួយអញអោយតែ CR7 សុតចូលគឺសប្បាយចិត្តជាងត្រូវឆ្នោតទៀត។ ហេីយហែង1 អញគឺដូចគ្នា តែពេលនេះអញសន្យាថាយកអាវអោយហែងពាក់តែអញយកមកយឺតពេលហេីយ សូមទោសដែលបំពេញបំណងហែងជាចុងក្រោយមិនបាន ពួកម៉ាក់គ្នាសូមទោស អញពិតជាចង់អោយហែងពាក់អាវនឹងដេកលក់អោយស្រួលណាស់ ចង់អោយពាក់ដេករៀងរហូតណាស់។

អញនិយាយមែនណាអាស្វិតអញសូមទោស ឥលូវអាវនឹងមកដល់ហេីយហែងឃេីញអត់អាវ Juventus🇮🇹 CR7 ហែងយកពាក់ទៅអញអោយហែងហេីយ លឺអត់ ពួកម៉ាក់ តែរៀងធំបន្តិចហេីយណា ពាក់រលុងៗទៅស្រួលពួកម៉ាក់ អាស្វិត ហែងដឹងអត់អាវនឹងអញស្រលាញ់ណាស់ណា តែអញអោយហែងពាក់ ព្រោះអី កាលនៅនៅរៀនហែងស្រលាញ់អញជាងគេ ស្តាប់អញជាងគេ នឹងហេីយឥលូវហែងយកពាក់ទៅពួកម៉ាក់ a svet ៕