ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានស្គាល់រួចមកហើយតារាចម្រៀងប្រុសរូបសង្ហាលោក នីកូ និងកញ្ញា ពេជ្រ សូលីកា ជាដៃគូដ៏សាកសមដែលធ្វើអោយអ្នកគាំស្រលាញ់ពេញចិត្តជាខ្លាំង ថែមទាំងផ្សំផ្គុំអ្នកទាំងពីរជាគូនឹងគ្នាទៀតផង ។
ប៉ុន្តែអ្វីដែលធ្វើអោយប្រិយមិត្តក៏ដូចជាអ្នកគាំទ្រជាច្រើនរបស់តារាច្រៀនស្រីស្រស់ប្រុសស្អាតទំាងពីរនេះ និងស្មានមិនដល់នោះពួកគាត់គ្រាន់តែជាមិត្តនិងគ្នាតែប៉ុណ្ណោះ ។ កាលពីព្រឹកមិញនេះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺកញ្ញា ពេជ្រ សូលីកា បានសម្រេចចិត្តភ្ជាប់ពាក្យជាផ្លូវការ ក្នុងនោះផងដែលកូនកំលោះ និងកូនក្រមុំសុទ្ធតែស្រស់ស្អាតទំាងទ្វេរតែម្តង ។
ពិធីភ្ជាប់ពាក្យ នេះបានធ្វើឡើងយ៉ាងអធឹកអធម ដោយមានការចូលរួមពីចាស់ទុំទាំងសងខាង ។ ក្រៅពីរូបនៃពិធីភ្ជាប់ពាក្យ ក៏ធ្លាយវីដេអូចម្រៀង ដែល សូលីកា បានច្រៀងដាក់គូស្នេហ៍យ៉ាងផ្អែមល្ហែម ធ្វើឲ្យគូស្នេហ៍របស់នាង ហូរទឹកភ្នែករលីងរលោង រំភើបចិត្តមិនដឹងខ្លួន ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖
វីដេអូខាងក្រោម