wow! ក្រោយពីរៀបការរួច លោក ប៉ែន​ ចំរ៉ុង នឹងបើជំនួញធំ២ គឺ….

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់ ពិធីករនិងជាតារាសម្តែង ដ៏មានទេពកោសល្យគឺលោក ប៉ែន ចំរ៉ុង ដែលថ្មីៗនេះលោកបានដឹកដៃគូស្នេហ៍ទៅថតរូប Pre Wedding នៅឯខេត្តសៀមរាប ។ តាមប្រភពបានអោយដឹងថា តារាសម្តែងរូបនេះ និងចូលរោងការទៅតាមប្រពៃណីខ្មែរ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះហើយ ។

មង្គលការរបស់លោកនិងប្រារពនៅលើទឹកដីដឺព្រីមៀរសែនសុខ អាគារ B ដោយមានការអញ្ជើញទាំងមិត្តភក្តិក្នុងនិងក្រៅសិល្បៈប្រមាណជា ៦០ តុ ។ តាមប្រភពដដែលបានប្រាប់ពីគោលជំហររបស់លោក ប៉ែន ចំរ៉ុង ក្រោយរៀបការហើយថា លោកនឹងបើកនូវមុខជំនួញធំពីរកក្រើកស្រុកខ្មែរ និងពិភពសិល្បៈតែម្តង គឺវិនិយោគលើវិស័យ អចលនទ្រព្យ និងផលិតផលថែរក្សាសម្ភស្ស ។