ឆេះខ្សែកាប ខ្សែភ្លើង និងបង្គោលភ្លើង បង្កការភ្ញាកផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅឯ… (មានវីដេអូស្តែងៗ)

ភ្នំពេញ៖​ មានហេតុការណ៍អគ្គិភ័យឆេះខ្សែកាប ខ្សែភ្លើង និងបង្គោលភ្លើង ស្ថិតនៅផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានកើតឡើងនៅវេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩  ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញឆ្លងចរន្ត ពេលនោះក៏បានលឺសំឡេងផ្ទុះ​ ហើយក៏ឃើញឆេះ ទើបបង្ករអោយផ្អើលដល់ប្រជាពលរដ្ឋនៅជិតនោះ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកបាញ់ជាបន្តបន្ទាប់ ទើបរលត់ទៅវិញ ។

ក្នុងហេតុការណ៍នេះផងដែរគេ ក៏មានវត្តមាន​ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានចុះមកត្រួតពិនិត្យ និងបញ្ជាកម្លាំងមានសមត្ថកិច្ច និងមានរថយន្តពន្លត់អគ្គិភ័យ១គ្រឿង មកដល់កន្លែងកើតហេតុ តែមិនបានបាញ់នោះទេ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម

ប្រភព៖ TVFB