ចុមខ្លាំងបាត់! គោចាស់ប៉ះស្មៅខ្ចី ចង់ប្តូរបរិយាកាស រួមរ័ក្សក្នុងឡាន មានអីប៉ូលិសមកទាន់ផ្អើលឆោឡោ បើឡានរត់រហូតជួបរឿងធំ…

ម៉ាឡេសុី៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងទីក្រុង Butterworth រដ្ឋ Penang ប្រទេសម៉ាឡេសុី ដោយមានគូស្នេហ៍មួយគូបានរួមរ័ក្សជាមួយគ្នានៅក្នុងរថយន្ត ហើយត្រូវបានសមត្ថកិច្ចប្រទះឃើញ ។

គូស្នេហ៍វ័យក្មេងមួយគូនេះ ដែលមានខាងប្រុសអាយុ ១៩ឆ្នាំ ហើយខាងស្រីអាយុ ២៥ឆ្នាំ ពួកគេបានផ្អើលឆោឡោ បន្ទាប់ពីពួកគេបានឃើញសមត្ថកិច្ច ហើយក៏បានលើកខោ បើកឡានរត់យ៉ាងលឿន ដូចជាខ្លួនបានធ្វើអីខុសធ្ងន់ធ្ងរចឹង ។

ក្រោយមកសមត្ថកិច្ចក៏បានបើតាមពីក្រោយ លុះដល់តំបន់ Bagan Ajam Toll Plaza រថយន្តនោះបានរេចង្កូតទៅបុកម៉ូតូមួយគ្រឿង មុននិងរថយន្តធ្លាក់ទឹក ។ គួស្នេហ៍ទាំងពីរមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ តែម្ចាស់ម៉ូតូរងរបួលបាក់ជើងមួយចំហៀង និងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ តាមរយៈប្រភពបានអោយដឹងទៀតថាពួកគេទាំងពីរជានិស្សិត រៀននៅមហាវិទ្យាល័យ Giat MARA ហើយធ្វើតេស្ត ឃើញថាមានសារធាតុញៀន ៕