អាណិតណាស់! កូនក្មេងម្នាក់ មកសុំបាបាយហូប ហើយក៏ទៅដេកយំ ពេលសួរនាំទើបដឹងថា… (មានវីដេអូ)

ថ្មីៗនេះមានគណនីហ្វេសប៊ុកដែលមានឈ្មោះថា MaDa HP ដែលគាត់បានបង្ហោះវីដេអូអមជាមួយរូបភាពដ៏កម្សត់ និងសរសេររៀបរាប់ពីក្មេងប្រុសម្នាក់ថា៖ «បេះដូងខ្ញុំក្ដុកក្ដួល ពេលឃើញក្មេងតូចម្នាក់នេះ មើលទៅអាយុប្រហែល៧ឆ្នាំ តូចស្គមកំប្រឹង ភ្នែកស្លក់រូង ខូង ហេវហត់ មកសុំរបស់ញាំមីង សុំបាយហូប ហុចបង្កងឲ១ ហូបអស់ក៏ដើរទៅដេកដល់អញ្ចឹងឯង លេបលែងចូល រត់ទៅមើល គិតថាគេ ក្ដៅខ្លួន រឺឈឺហើយពេលទៅឃើញដេកយំរហាម សួរថាកូនកើតអីម៉េចយំ ?

ខ្ញុំនឹកម៉ែ ណាស់. ចុះម៉ែទៅណា ?ម៉ែរត់ចោលហើយ គាត់ទុកខ្ញុំចោលយូរហើយ ឪក៏ទៅចោល
សួរថាមាន តាយាយទេ ? មានពួកគាត់នៅស្រុក នៅស្វាយរៀងខ្ញុំចង់ជួយឲគេបានរៀន រកមណ្ឌលណាមួយ រឺគេមិនចង់នៅមណ្ឌល មីងយកមកនៅជាមួយបានទេ ងាកមើលមុខមីង គេបែរមកទឹកភ្នែកហូររហាមទៀត ប្រាប់ថានៅចាំ ម៉ែខ្ញុំមកវិញ មីង នឹកម៉ែណាស់

បើកូននៅនេះដេកនៅឯណា ពេលឈឺអ្នកណាជួយ គេថា មានពូៗសន្តិសុខជួយមើល ជួយទិញថ្នាំ ឲបើកូនមិនទៅមណ្ឌល មិនចង់មកនៅជាមួយមីង កូន អត់បានរៀនទេ មិងចង់ឲកូនបាន រៀនថ្ងៃក្រោយ កូនជួយខ្លួនឯង បាន កូនអាចជួយអ្នកក្រ ដូចកូន ជួយក្មេង ដែលត្រូវគេបោះបង់ដូចកូនបានគេឆ្លើយយ៉ាង ខ្លីមិនអីទេ ខ្ញុំមានព្រះយ៉េស៊ូវ ហើយមីង

ពួកគាត់បង្រៀនខ្ញុំ ABC 123 ខ្ញុំនៅចាំម៉ែត្រលប់វិញ និយាយបណ្ដើរទឹកភ្នែកគេហូរ ពេលខ្ញុំឲគេសម្លឹងមុខ គេអស់សង្ឃឹមណាស់គ្នាតូចណាស់ ម្ដេចទុកក្នាចោលបែបនេះសូមឲ ព្រះប្រទានពរដល់កូន សន្យាជាមួយមីង ថាកូនមិនលួចគេទេ ត្រូវខំរៀន ដើម្បីជួយខ្លួនឯង និងជួយអ្នកក្រដ៏ទៃទៀតព្រះអើយ ទឹកភ្នែកគេហូររហាម មុនគេដើរចេញទៅ ចេះលើកដៃសំពះអរគុណ មីងខ្ញុំទៅកន្លែងព្រះយ៉េស៊ូវហើយបងប្អូនបើឃើញកូនក្មេងតូចៗបែបនេះមកសុំ សូមមេត្តា កុំដេញដោយសម្ដីអាក្រក់អី »

វីដេអូខាងក្រោម