ចុមមានរឿងអីចេះ! អ្នកម្នាង Sineenat ត្រូវបាន ស្តេចថៃដកឋានៈ និងតំណែងទាំងអស់ គឺព្រោះតែ…

ថៃ៖ ប្រភពពីព្រះបរមរាជវាំងថៃ ដែលចេញផ្សាយដោយ សារព័ត៌មាន BBC បានអោយដឹងថា ព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) បានសម្រេចដកហូតតំណែង និងឋានៈទំាងអស់ពីមហេសីមួយព្រះអង្គគឺ អ្នកម្នាង សៃ នីណាត វង្សវិជ្ជរ៉ាផេកឌី (Sineenat Wongvajirapakdi) គឺដោយសារតែអ្នកម្នាងមិនមានភាពស្មោះត្រង់ ចង់មានអំណាចធំ ។

អ្នកម្នាង ត្រូវបានព្រះអង្គដកហូតតំណែង និងរាល់តួនាទីទាំងអស់រួមទាំង គោរមងារ ចៅ ឃុន ហ្វ្រា (Chao Khun Phra)ផងដែរ ដោយសារមិនមានភាពស្មោះត្រង់ចំពោះព្រះអង្គ និងព្រះអគ្គមហេសី សុធីតា (Suthida) ពោលគឺអ្នកម្នាងរូបនេះ លើកតម្កើងខ្លួនឲ្យបានឋានៈស្មើរនឹងព្រះអគ្គមហេសី ៕