ភ្នំពេញ៖ ប្រិយមិត្តបានដឹងរួចមកហើយពីរឿងដែលតារាពីរដួងដែលបានរំលស់ទូរស័ព្ទអត់បានបង់លុយជិត១ឆ្នាំ ហើយត្រូវបានម្ចាស់ហាង ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Sin Hor បង្ហោះនៅលើបណ្តាញសង្គម ។
ពេលនេះតារាទាំងពីរដួងបាននិងម្ចាស់ហាងត្រូបានដោះស្រាយគ្នា នេះបើយោងតាម គណនីហ្វេសប៊ុកខាងលើដែលបានសរសេររៀបរាប់ថា៖ «បញ្ហារំលស់ទួរស័ព្ទត្រូវបានដោះស្រាយ គាត់ទាំងពីរបានសងលុយគ្រប់ចំនួនពួកយើងក៏បានសម្រួលគ្នា លុបផុសតាមពាក្យសំដីដែលបានសន្យាដែរអរគុណដែលយល់ ។
និយាយជារួមទៅគ្មានមនុស្សណាមិនដែលខុសតិចច្រើនតែងតែ មានដូច្នេះយើងត្រូវយោគយល់គ្នាតាមជាក់ស្តែងបើសម្រួលគ្នា បានយើងសម្រួលដូច្នេះបងប្អូនមិត្តបញ្ចប់រឿងនេះប៉ុន្នឹងចុះ» ៕