ប្លែក! មួកឃ្លុបម៉ូតថ្មី សុវត្ថិភាពខ្ពស់ ប៉ុន្តែប្រហែលជាត្រូវ…

បរទេស៖ ប្រិយមិត្តដឹងរួចមកហើយថា ការគោរពច្បាប់ចរាចរណ៍ ពេលដែរអ្នកជិះទោចក្រយានត្រូវពាក់មួកឃ្លុប ឫមួកសុវត្ថិភាព គឺដើម្បីការពារអាយុជីវិតខ្លួន ។ ប៉ុន្តែថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបានកើតឡើងគឺដោយសារតែមានមួកឃ្លុបម៉ូតថ្មី ធំត្រមោង តែមានសុវត្ថិភាពខ្ពស់ ។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Lindsay Magic បានបង្ហោះរូប និងខ្លឹមសារយ៉ាងខ្លីថា «បើកបរសុវត្ថិភាព» ។ មួកនេះចាត់ទុកថាមិនត្រូវតាមបទដ្ឋានទេ ហើយក៏មិនត្រូវច្បាប់ដែរ តែការពារគ្រោះថ្នាក់បានខ្ពស់ណាស់ ពិសេសផ្នែកក្បាល ។

មួកមួយនេះធានាថាអ្នកនឹងមានសុវត្ថិភាពពីក្បាល ប៉ុន្តែប្រហែលជាត្រូវទ្រទម្ងន់នៃមួកសុវត្ថិភាព ។ព័ត៌មានមិនបានបញ្ជាក់ថា នៅប្រទេសណាទេ ។