កូនអើយកូន បុិនណាស់អារឿងផឹកហ្នឹងលើកដាច់ៗ! ហាមមិនស្តាប់ មិនព្រមផ្អាកផឹកខ្លះទេ ឥលូវរលាកក្រពះ ហើយក្អួតចេញឈាមទៀត

សុខភាព គឺជាផ្នែកមួយដ៏សំខាន់ នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ រាល់ថ្ងៃមិនអាចរស់នៅឱបជម្ងឺនោះទេ មិនថាអ្នកណានោះទេសុទ្ធតែប្រាថ្នាចង់បានសុខភាពល្អ រហូតដល់អ្នកខ្លះហ៊ានដល់ចំនាយលុយរាប់លាន ដើម្បីទិញរបស់ប៉ូវ យកមកបំប៉នសុខភាពដោយមិនខ្វល់ថាត្រូវចំនាយលុយច្រើនយ៉ាងណានោះឡើយ។

ថ្មីៗនេះ មានការចែករំលែកមួយអំពី ក្មេងម្នាក់ដែលបានធ្លាក់ខ្លួនឈឺក្រពះរហូតដល់ក្អួតចេញឈាមមកទៀតផង ដោយសារតែរបបអាហារមិនត្រឹមត្រូវ ផឹកស្រា ហើយថែមទាំងចូលគេងយប់ជ្រៅៗទៀតផង។ គណនីមួយបានសរសេរថា៖ ស្រណោះខ្លួនណាស់ដែលធ្លាក់ខ្លួនឈឺដេកពេទ្យ រហូតក្អួត និងក្អកមកចេញឈាម ថែមទៀតផង តែរសំណាងណាស់ដែលមិនទាន់ដល់ដំណាក់កាលចុងក្រោយ។ អ្នកណាខ្លះ ផឹក ម្ជូរ អត់ដេក និងនូវមានច្រើនមុខទៀតគួរកាត់បន្ថយខ្លះហើយប្រយ័ត្នដូចខ្ញុំ។

លើកនេះចេះមកពេទ្យទាន់ពេល ពេទ្យថារលាកក្រពះធ្ងន់ធ្ងរ ហើយបើយឺតតែមួយខែអីដឹងតែក្លាយជាដំបៅប្រពះហើយខ្ញុំ សមអីហ្នឹងខ្ញុំដែលមិនចេះតមផងនោះ កុំអីពិបាកណាស់ហើយមិនងាយមើលជានោះទេ៕