គាំទ្រពេញទំហឹង! សម្តេច តេ ជោ បានទាត់ចោលសំណើរបស់ក្រសួងសុខាភិបាលរឿងតម្រូវឲ្យពិនិត្យសុខភាពបេក្ខជនមុនប្រឡងក្របខណ្ឌរដ្ឋ ហើយសម្តេចបានបន្តទៀតថា…

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូននិស្សិតជាង៤ពាន់នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) បានបញ្ចប់ការសិក្សារបស់ពួកគេដោយជោគជ័យ បន្ទាប់ពីបានជម្នះការលំបាកជាច្រើនឆ្នាំលើវិថី នៃការសិក្សានេះ ។ ពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

នាឱកាសនោះសម្តេច តេ ជោ ហ៊ុន សែន បានថ្លែងថា សម្តេចទើបតែទាត់ចោលសំណើររបស់ក្រសួងសុខាភិបាល ដែលបានស្នើឲ្យមានការត្រួតពិនិត្យសុខភាព បេក្ខជនមុនប្រលងចូលបម្រើការងារ ។ ហើយសម្តេច បានចាត់ទុកថាសំណើររបស់ក្រសួងសុខាភិបាលមួយនេះ គឺជាការបង្កើតវិធីសម្រាប់រកលុយពីបេក្ខជនតែប៉ុណ្ណោះ ។ សម្តេចបានបន្តទៀតថា មិនចាំបាច់ទេ ក្នុងការត្រួតពិនិត្យសុខភាពរបស់បេក្ខជនប្រឡងក្របខណ្ឌរដ្ឋ តែជំងឺគួរឲ្យខ្លាច គឺជំងឺពុករលួយទេ មិនមែនផ្នែកសុខភាពឡើយ ៕