ឯកឧត្តម ហ៊ុន ជា និយាយថា៖ អាណិតណាស់ប្អូនគេប្អូនយើង ខ្ញុំប្រាប់គាត់ថាកុំយំវាមិនអីទេប្អូនស្រី គ្មានអ្នកណាចង់បើកបរអោយប៉ះឡានគេនោះទេ តែ…

ភ្នំពេញ៖ នៅមុននេះបន្តិចមានហេតុការណ៍៍ រថយន្តពីរគ្រឿងបានប៉ះគ្នា នេះបើយោងតាមគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា HC ហ៊ុន ជា ដើម្បីខ្មែរ ដែលឯកឧត្តម ហ៊ុន ជាលោកបានធ្វើការបង្ហោះថា៖ «1 kiss Before a meeting today free for you sister 🇰🇭 (សូមបើកបរដោយមានការប្រុងប្រយត្ន័ បាទ)» ។

ហើយលោកបានបន្តទៀតថា៖ «អាណិតណាស់ប្អូនគេប្អូនយើង ខ្ញុំប្រាប់គាត់ថាកុំយំវាមិនអីទេប្អូនស្រី គ្មានអ្នកណាចង់បើកបរអោយប៉ះឡានគេនោះទេ តែមនុស្សវាមានថ្ងៃដែលសយតែយ៉ាងណាក៏គួបើកបរដោយមានការប្រុងប្រយត្ន័ផង បាទ ( បំណងពីខ្ញុំ បាទ 🇰🇭 )» ៕