អរគុណគ្រប់យ៉ាង! ស្រ្តីជប៉ុនម្នាក់ សាងសង់អគារសិក្សាឱ្យខ្មែរ ៣៤៧ខ្នងនៅទូទាំងប្រទេស

កាល​ពី​ព្រឹក​មិញ​នេះ ឯក​ឧត្តម ជា សុផារ៉ា បាន​ទទួល​ជួប​សំណេះ​សំណាល​ជាមួយ​លោក​ស្រី Osanai Mieko ស្ថាបនិក​អង្គការ JHP ជប៉ុន ដែល​បាន​ជួយ​សាង​សង់​អគារ​សិក្សា​ជូន​ប្រជាជន​ខ្មែរ​សរុប ៣៤៧​ខ្នង​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ថេង ច័ន្ទសង្វារ ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​មុន​នេះ​បន្តិច។ គួរ​បញ្ជាក់​ថា អង្គការ​ជប៉ុន JHP បាន​បង្កើត​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ១៩៩៣។

សកម្មភាព​ដំបូង​ដែល​អង្គការ​ចាប់​ផ្ដើម​ធ្វើ គឺ​ជួយ​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​តាម​ព្រំ​ដែន​កម្ពុជា-ថៃ ឱ្យ​វិល​ត្រលប់​មក​ស្រុក​កំណើត​វិញ ក្រោយ​ចប់​សង្គ្រាម។ បន្ទាប់​មក​ក៏​បាន​ស្វែង​រក​មូលនិធិ ជួយ​សាង​សង់​អគារ​សាលា​រៀន​ជា​ច្រើន​រយ​ខ្នង សម្រាប់​កុមារ​កម្ពុជា​ក្រេប​ជញ្ជក់​យក​ចំណេះ​ដឹង៕

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ hotelincambodia