កុំចេះតែហ៊ាន! ឃើញនាងគិតថាទន់ខ្សោយ ចោរស្ទើរភ្លើង ចូលប្លន់ មានអីត្រូវនាងចាប់ក្លេជាប់ ស្រែកយំរកម៉ែជួយ…

ប្រេសុីល៖ កុំចេះតែហ៊ាន! ឃើញនារីៗគិតថាទន់ខ្សោយ ចោរស្ទើរភ្លើង ចូលប្លន់ មានអីត្រូវនាងចាប់ក្លេជាប់ ស្រែកយំរកម៉ែជួយ… ។ មុនពេលកើតហេតុ មានយុវតីរងគ្រោះដែលមានឈ្មោះ Sabrina កំុពុងឈរលេងនៅមុខផ្ទះរបស់នាង ពេលនោះមានចោរ២នាក់ជិះម៉ូតូមកក្បែរនាង មានម្នាក់ចុះហើយដើរមករកនាង ឃើញភ្លាមនាងបានក្រវែងទូរស័ព្ទដៃរបស់នាងចូលក្នុងផ្ទះ ។

ក្រោយមកចោរនោះក៏ភ័យ ហើយចង់រត់ តែត្រូវបានអ្នកជិតខាងនាងជិះម៉ូតូបុក ហើយនាងក៏ស្ទុះទៅវៃនិងប្រើក្បាច់ពិសេសកាច់ដៃចោរ ដែលធ្វើអោយចោរស្រែកអោយនាងឈប់ ។ ហេតុការណ៍នេះកើតឡើងនៅក្នុងទីក្រុង Manaus ប្រទេសប្រេសុីល កញ្ញាបានប្រាប់ថា ចោរនោះមានអាវុធ ប៉ុន្តែនាងនិយាយថាប្រសិនជានាងដឹងថាចោរនោះមានអាវុធ នាងក៏មិនហ៊ានប្រថុយតដៃជាមួយក្រុមចោរនោះដែរ ។