ល្អណាស់! មហាសេដ្ឋីចិន ​Jack Ma ​​​​ចែក​រំលែក​ដំបូន្មាន​ ១១ ចំណុច ជួយឲ្យជីវិតអ្នក​ជោគជ័យ…

ថ្មីៗនេះមហាសេដ្ឋីប្រាក់វាល់លាន លោក Jack Ma ដែលជាម្ចាស់ក្រុមហ៊ុនលក់បន្តលើអនឡាញ Alibaba ដែលបច្ចុប្បន្នក្រុមហ៊ុនរបស់លោកមានតម្លៃដល់ទៅ ២៣១ ពាន់លានដុល្លារ ។ លោកមហាសេដ្ឋីចិនរូបនេះចែករំលែកដើម្បីអោយជីវិតជោគជ័យ ដែលមាន១១ ចំណុចដូចជា៖

១. លើការអត់ធ្មត់៖ ថ្ងៃនេះអាក្រក់ ថ្ងៃស្អែកមិនល្អ តែខានស្អែកអាចជាថ្ងៃដ៏រីរាយ ។

២. លើកំហុសអតីតកាល៖ ប្រសិនបើអ្នកមិនបោះបង់ អ្នកនៅតែមានឱកាស ។ នៅពេលដែលក្រុមហ៊ុនរបស់អ្នកនៅតូច អ្នកត្រូវមានការការផ្ចង់ស្មារតីខ្ពស់ និងប្រើខួរក្បាលអោយបានច្រើនជាងកម្លាំងកាយ ។

​​​​​​​​​​​​៣. លើស្មារតីក្រុម៖ ប្រសិនបើអ្នកជាក្រុមដ៏ខ្លាំងមួយ និងដឹងពីអ្វីដែលខ្លួនចង់ធ្វើច្បាស់ សមាជិតម្នាក់អាចផ្តួលគូរប្រជែង ១០ នាក់បាន ។

៤. លើបេសកកម្មធំ៖ បរាជ័យមិនមែនជាបញ្ហាសម្រាប់ខ្ញុំឡើយ ។ យ៉ាងហោច ខ្ញុំបានចែករំលែកគំនិតដល់អ្នកដទៃ ។ បើទោះជាខ្ញុំបរាជ័យ តែអាចមាននរណាម្នាក់អាចធ្វើបានជោគជ័យ ។

៥. ​លើកិច្ចខិតខំប្រឹងប្រែង៖ យើងនឹងអាចធ្វើរឿងមួយបានសម្រេច ដោយសារយើងនៅក្មេង និងមិនបោះបង់ ។

៦. លើការងារ៖ ប្រសិនបើយើងទៅធ្វើការនៅម៉ោង ៨ ព្រឹក និងចេញពីធ្វើការនៅម៉ោង ៥ល្ងាច Alibaba ប្រាកដជាមិនជោគជ័យបែបនេះទេ ព្រោះយើងមិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យាកំពូលឡើយ ។ ហើយបើយើងមានស្មារតីការងារចូលម៉ោង ៨ព្រឹក ចេញម៉ោង ៥ល្ងាចអីចឹងនោះ យើងគួរតែរកអ្វីផ្សេងធ្វើល្អជាង ។

៧. លើការប្រកួតប្រជែង៖ អ្នកគួររៀនពីគូប្រជែង តែមិនត្រូវចម្លងតាមគេឡើយ ។ បើអ្នកចម្លងតាមគេ អ្នកនឹងស្លាប់នៅថ្ងៃណាមួយ ។

៨. លើការដាក់បញ្ចូល Alibaba.com ទៅក្នុង IPO ឆ្នាំ ២០០៧៖ Alibaba មិនត្រឹមជាកន្លែងផ្តល់ការងារទេ តែជាក្តីស្រមៃ ។ វាជាបុព្វហេតុ ។ ចូរអោយអ្នកវិនិយោគនៅ Wall Street បន្តុះបង្អាប់យើសិនចុះបើគេចង់ ។

៩. លើការបង្កើតក្រុមហ៊ុនមួយ៖ ប្រសិនបើអ្នកចង់រីកចម្រើន ត្រូវព្យាយាមស្វែងរកឱកាសអោយបានល្អ ។ សព្វថ្ងៃ បើចង់ក្លាយជាក្រុមហ៊ុនដ៏អស្ចារ្យ ត្រូវព្យាយាមស្វែងរកដំណោះស្រាយទៅលើបញ្ហាដែលកំពុងកើតមានក្នុងសម្គម ។

១០. លើភាពខុសប្លែកពីគេ៖ មនុស្សឆ្លាតត្រូវការមនុស្សល្ងង់ដឹកនាំពួកគេ ។ ពេលក្រុមមួយសម្បូរទៅដោយអ្នកប្រាជ្ញ គួរមានមនុស្សធម្មតាម្នាក់ជាអ្នកនាំផ្លូវ ។ ការគិតរបស់មនុស្សសាមញ្ញអាចប្លែកពីគេ ។ ពេលខ្លះអ្នកអាចជោគជ័យបានលឿន បើមានមនុស្សដែលមានគំនិតប្លែកពីអ្វីដែលមនុស្សទូទៅគិតឃើញ ។

១១. លើភាពរីកចម្រើន៖ លើការប្រឡូកក្នុងពាណិជ្ជកម្នអេឡិចត្រូនិក (e-commerce) រឿងដែលសំខាន់គឺត្រូវធ្វើរឿងដែលអ្នកធ្វើបច្ចុប្បន្នដោយអស់ពីចិត្ត និងបន្តធ្វើវាដោយមិនបោះបង់ ។