ញាក់សាច់​! ទោះបីស្លាប់បាត់ ក៏អាចធ្វើអោយអ្នកចូលរួម​ពិធី​បញ្ចុះសព​ខ្លួនសើចសប្បាយដែរ​… (មានវីដេអូ)

អៀរឡង់៖ លោក Shay Brandley ដែលរស់នៅទីក្រុង Dublin លោកបានស្លាប់ ប៉ុន្តែមុនពេលដែលលោកស្លាប់លោកមាន បំណងប្រាថ្នាចុងក្រោយមួយគឺ គាត់ចង់អោយអ្នកចូលរួមសប្បាយ ។ សាច់ញាតិកំពុងតែស្រងេះស្រងោចអាណិតអ្នកស្លាបនៅទីបញ្ចុះសព Leinster និងយំខ្សឹកខ្សួល ស្រាប់តែមានសម្លេង លាន់លឺពីថ្នូរ ។

សម្លេងរបស់លោក Shay បានលាន់លឺចេញពីមឈូសដែលទើបទម្លាក់ចុះ ដែលសម្លេងនោះនិយាយថា៖ «សួស្តី! លែងខ្ញុំចេញ! ខ្ញុំអាចស្តាប់លឺសម្លេងរបស់អ្នកទាំងអស់ ។ តើខ្ញុំលឺសម្លេងសូត្រធម៌របស់បុព្វជិតមែនទេ? ខ្ញុំនៅក្នុងមឈូសនេះ អ្នកទាំងអស់លឺទេ ? កូនស្រីរបស់លោក បាននិយាយថានេះជាបំណងចុងក្រោមរបស់ប៉ារបស់នាង ។

គាត់ជាបុរសអស្ចារ្យ ហើយពុំចង់អោយសាច់ញាតិមិត្តភក្តិស្រក់ទឹកភ្នែកធ្វើស្អីទេ ។ ចូរនាំគ្នាសើចសប្បាយទៅ ព្រោះវាជារឿងធម្មតារបស់មនុស្សលោក ដែលចៀសមិនផុត ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម