នេះបើយោងតាមហ្វេសប៊ុកផេកដែលមានឈ្មោះថា កងកម្លាំងប្រដាប់អាវុធ ដែលបានបង្ហោះនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩ នេះថា៖ «ប្អូនៗដែលស្រលាញ់ចង់ក្លាយជានាយទាហាន បានទៅយកពាក្យប្រលងហើយឬនៅ?សូមជម្រាបជូនដល់ បេក្ខជនបេក្ខនារីទាំងអស់ ឲ្យបានជ្រាថា ៖សម្រាប់សិស្សដែរទេីបនិងប្រឡងជាប់ឆ្នាំនេះ ដេីម្បីទទួលបានពាក្យសុំប្រឡង ចូលក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ
_បេក្ខជនទាំងពីភេទ ដែលមិនទាន់បានដក សញ្ញាបត្របណ្ដោះអាសន្នបាន ត្រូវភ្ជាប់មកជាមួយ កាតសិស្ស ឬស អត្តសញ្ញាណប័ណ្ណ ។
_សម្រាប់បេក្ខជនទាំងពីភេទ ដែលមានសញ្ញាបត្របណ្ដោះអាសន្នរួចហេីយនោះ ពេលសុំពាក្យ គ្រាន់តែភ្ជាប់មកជាមួយ សញ្ញាបត្រ បណ្ដោះអាសន្ន រួចជាការស្រេច។
សម្រាប់ការទិញពាក្យនិងដាក់ពាក្យវិញ មានលក់នៅតាមភូមិភាគទាំង៥ ដែលមានដូចជា បាត់ដំបង ស្ទឹងត្រែង សៀមរាប កំពត ភ្នំពេញ (សកលវិទ្យាល័យការពារជាតិខណ្ឌឫស្សីកែវ) អាយុចាប់ពី ១៨ – ២៥ ឆ្នាំ ៕