ភ្នំពេញ៖ កាលពីពេលថ្មីៗនេះប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញា SULLI បានទទួលមរណភាព ។ ក្រោយមកតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ បានបង្ហោះសារមួយថា៖
«ឃាត ករបណ្តាញសង្គមនេះជាឧទាហរណ៍១សម្រាប់ពិចារណាការប្រមាថ ពេបជ្រាយ មើលងាយ រិះគន់ ជាន់ពន្លិចរបស់អ្នកអាចបំផ្លាញជីវិតមនុស្សដែលកំពុងតែបាកទឹកចិត្តបាន ដូច្នេះសូមកុំញញឹមសប្បាយរីករាយនិងមោទនភាពចំពោះខ្លួនឯងដែលកំពុងតែបំផ្លាញអ្នកដ៍ទៃ ។
កុំប្រើខួរក្បាលតំកើងខ្លួនឯងជាបណ្ឌឹតគ្រប់រឿង និង កុំយកមាត់ធ្វើជាតុលាការទៅលើរឿងអ្នកដទៃរឿងខ្លះវាជាជីវិតនិងសេចក្តីសុខផ្ទាល់ខ្លួនរបស់គេទេ ដូច្នេះធ្វើមិនដឹងមិនឮ១រឿងវាប្រាកដ្តជាមិនស្លាប់ទេ ។(ប្រើបណ្តាញសង្គមអោយមានប្រយោជន៍ប្រកបដោយគុណធម៌ និង កិត្តិយស )»៕