ឱកាលល្អ! សម្រាប់ប្អូនៗដែលស្រលាញ់ចង់ក្លាយជានាយទាហាន បានទៅយកពាក្យប្រលងហើយឬនៅ?

នេះបើយោងតាមហ្វេសប៊ុកផេកដែលមានឈ្មោះថា កងកម្លាំងប្រដាប់អាវុធ ដែលបានបង្ហោះនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩ នេះថា៖ «ប្អូនៗដែលស្រលាញ់ចង់ក្លាយជានាយទាហាន បានទៅយកពាក្យប្រលងហើយឬនៅ?សូមជម្រាបជូនដល់​ បេក្ខជន​បេក្ខនារី​ទាំងអស់​ ឲ្យ​បានជ្រាថា​ ៖​សម្រាប់សិស្សដែរទេីបនិងប្រឡងជាប់ឆ្នាំនេះ​ ដេីម្បីទទួលបានពាក្យសុំប្រឡង​ ចូលក្របខ័ណ្ឌ​ កងយោធពលខេមរភូមិន្ទ​

_បេក្ខជន​ទាំងពីភេទ​ ដែលមិនទាន់បានដក​ សញ្ញាបត្រ​បណ្ដោះអាសន្ន​បាន​ ត្រូវភ្ជាប់មកជាមួយ​ កាតសិស្ស​ ឬស​ អត្តសញ្ញាណប័ណ្ណ​ ។
_សម្រាប់បេក្ខជនទាំងពីភេទ​ ដែលមានសញ្ញាបត្របណ្ដោះអាសន្នរួចហេីយនោះ​ ពេលសុំពាក្យ​ គ្រាន់តែភ្ជាប់មកជាមួយ​ សញ្ញាបត្រ​ បណ្ដោះអាសន្ន​ រួចជាការស្រេច។
ប្រភព: កងទ័ពកម្ពុជា» ។