យោងតាមការបកស្រាយ ពន្យល់យ៉ាងក្បោះក្បាយរបស់គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា IMan-KH បានរៀបរាប់ឲ្យដឹងថា៖
«តើឆ្ងល់ដែរឬទេ? ស្លឹកនេះជាស្លឹកអ្វី? ហេតុអ្វី ព្រះមហាក្សត្រសៀតស្លឹកនេះ ក្នុងពេលប្រារព្ធពិធីបុណ្យប្រពៃណីជាតិម្តងៗ??
ក្នុងព្រះរាជពិធីតាមទំនៀមមក តើអង្គព្រះមហាក្សត្រទ្រង់សៀតស្លឹកអ្វីនៅព្រះការណ៌ (ត្រចៀក) និងដើម្បីអ្វី?
នេះគឺជាស្លឹកព្នៅ ស្លឹកព្នៅមួយទងមានបីស្លឹក តំណាងត្រៃវេទមកុដពេជ្រ តំណាងអាទិទេព មហានគរបីព្រះអង្គ គឺ ព្រះសិវៈ ព្រះវិស្ណុ និង ព្រះព្រហ្ម។
អាទិទេពទាំងបីអង្គបង្រួមចូលគ្នានៅលើទងតែមួយ មិនបែកគ្នាបង្ហាញពីការរួបរួមសាមគ្គីនៃអានុភាព សិរីមង្គល ឈ្នះអស់មារសត្រូវ។
អាទិទេពទាំងបីអង្គតំណាង អតីតបុព្វបុរស និង ទេពនៃចក្រវាឡ។
បុរាណខ្មែរ ឲ្យដាំដើមព្នៅក្បែរផ្ទះកាពារ អមនុស្ស ខ្មោចបិសាច និងជាសិរីមង្គលក្នុងភូមិស្ថាន។ ព្នៅក៏ជាឱសថបុរាណខ្មែរដ៏ពូកែផងដែរ »៕