រឿងមិនចេះចប់ទាល់តែសោះ! ជនជាតិចិន វាយកាប់ចាក់ប្លន់គ្នាទៅវិញទៅមកដែលជាជនជាតិចិនដូចគ្នា ហើយក៏មានលួចទ្រព្យសម្បត្តិផ្សេងៗជាច្រើន…

កាលពីពេលថ្មីៗនេះ នៅក្រុងកំពង់សោម មានរឿងរ៉ាវចោរកម្មបានកើតឡើងដោយបង្កឡើងពីជនជាតិចិនដែលមករស់នៅលើទឹកដីខេត្តព្រះសីហនុ ជាក់ស្តែងនគរបាលខេត្តព្រះសីហនុបានបង្ហាញខ្លួនជនសង្ស័យជនជាតិចិន ៤នាក់ ដែលពាក់ប័ន្ធនឹងអំពើចោរកម្មដែលប្រើប្រាស់ឧបករណ៏បែបស្វ័យប្រវត្តិទំនើបដើម្បីលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើនករណីកន្លងទៅ។

ក្នុងនោះដែរលោក ឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងរទទួលផែនការព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យទាំងនោះមានឈ្មោះដូចជា Zhou Wen, Tan Bei, Lin Wei និង Li Hongliang ដែលជនទាំងនេះគ្មានលិខិតឆ្លងដែន និងមានមុខរបរមិនច្បាស់លាស់នោះទេ។

ជនសង្ស័យទាំងនេះបានឆ្លើយសារភាព ដោយមានជនសង្ស័យ ២នាក់ បានសារភាពថាបានប្រព្រឹត្តបទល្មើស ដោយបានវាយប្លន់ជនរងគ្រោះម្នាក់ដែលជាជនជាតិចិនដូចគ្នា។ ហើយខណៈនោះផងដែរសមត្ថកិច្ច បានប្រគល់ម៉ូតូមួយគ្រឿងដល់ម្ចាស់ម៉ូតូវិញក្រោយរឹបអូសយកបានមកវិញពីជនសង្ស័យ។