អស្ចារ្យមែន! តោះមកមើលរូបភាពប៉ុន្មានសន្លឹកដែលថតដោយទូរស័ព្ទ iPhone 11 Pro Max នៅឯប្រាសាទអង្គរវត្ត ខេត្តសៀបរាម…

គ្រប់គ្នាប្រហែលជាបានជ្រាបច្បាស់មកហើយអំពី ទូរស័ព្ទដៃសេ៊រីទំនើបចុងក្រោយបង្អស់នៅក្នុងឆ្នាំ ២០១៩ យើងនេះដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺ ទូរស័ព្ទដៃ iPhone 11 Pro Max ដែលមានបំពាក់កាម៉េរា ៣ ដែលមានទំហំដល់ទៅ ១២មេហ្កាភិចសែល​ វាពិតជាកំពូលទូរស័ព្ទដៃហើយនាពេលចុងក្រោយនេះសម្រាប់ក្រុមហ៊ុន Apple ហើយក៏ជាកំពូលទូរស័ព្ទសម្រាប់គ្រប់គ្នាផងដែរ។

កាលពីពេលថ្មីៗនេះ មានការចាប់អារម្មណ៏យ៉ាងខ្លាំងចំពោះទូរស័ព្ទមួយនេះ ហើយក៏មានការធ្វើការ Preview ទូរស័ព្ទមួយនេះយ៉ាងច្រើនផងដែរពីសំណាក់អ្នកប្រើប្រាស់ផ្សេងៗ។​ តើលោកអ្នកយល់យ៉ាងណាដែរ ហើយបានធ្វើការសាកល្បងទៅលើទូរស័ព្ទទំនើបមួយនេះហើយឬនៅ? ជាការពិតចំណុចពិសេសគឺ មានច្រើនពីទូរស័ព្ទមួយនេះ មិនមែនតែកាមេរ៉ាមួយមុខនោះទេ។

ហើយពេលនេះ យើងបាននាំយកនូវរូបភាពមួយចំនួនដែលបានថតដោយអ្នកប្រើប្រាស់ទូរស័ព្ទមួយនេះ ដែលជារូបថត ដែលថតនៅឯប្រាសាទអង្គរវត្ត នៅលើទឹកដីខេត្តសៀមរាប។ រូបភាពទាំងអស់នោះពិតជាមានភាពស្រស់ស្អាត ដែលរំលេចនូវពន្លឺនៃការចាប់យករួបភាព ពីបងប្អូនកាមេរ៉ាទាំងបីបានយ៉ាងល្អ យ៉ាងណាមិញរូបភាពទាំងនោះមិនមែនជាការថតដោយក្រុមអ្នកជំនាញក្នុងការថតរូបនោះទេ។

វាគ្រាន់តែជាការថត ពីអ្នកដែលទៅលេងនៅឯប្រាសាទអង្គរវត្តតែប៉ុណ្ណោះ តែអ្វីដែលយើងអាចមើលឃើញនោះគឺភាពស្រស់ស្អាតរបស់ប្រាសាទអង្គរវត្ត ដែលមានភាពល្បីល្បាញ។ សង្ឃឹមថាអ្នកទាំងអស់គ្ននឹងនាំយកនូវទូរស័ព្ទសេ៊រីទំនើបរបស់អ្នកហើយទៅលេងនៅខេត្តសៀមរាប ដើម្បីថតរូបនៅឯប្រាសាទអង្គរ។ សូមទស្សនារូបភាព៖