សូមជួយស៊ែរផង! សកលវិទ្យាល័យ​ចេនឡា​ ប្រកាសស្វែងរកសិស្សានុសិស្ស​ទាំង​នេះ ដើម្បីជួយ….

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ ត្រូវបានបញ្ចប់ជាស្ថាពរកាលពីម្សិលមិញនេះ ដែលបានដំណើរការបានល្អ និងដោយរលូន ហើយមិនមានបាតុភាពមិនប្រក្រតីធំដុំកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការតែមួយគត់របស់ក្រសួងអប់រំ យុវជន និងកីឡា ជាមួយ​គ្នានេះ​ដែរ​ សកលវិទ្យាល័យ​ចេនឡា​ ដោយមេីលឃេីញ​ពីទុក្ខលំបាក​របស់​សិស្សានុសិស្ស​មួយ​ចំនួន​នៅលេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ក៏បានធ្វេីការ​ប្រកាស​ស្វែង​សិស្សានុសិស្ស​ទាំង​នោះ​ ក្នុង​គោលបំណង​ផ្តល់​អាហារូបករណ៍​ដល់​ពួកគេ​ ដេីម្បី​បន្ត​ការសិក្សា​ក្រោយពី​ប្រឡង​ជាប់​មធ្យមសិក្សាទុតិយភូមិ។

ដោយយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ សកលវិទ្យាល័យ​ចេនឡា​ Chenla University​ បានមានការ​លេីកឡេីង​ថា​៖​

«សួស្តីអ្នកទាំងអស់គ្នា បើមានអ្នកស្គាល់ពួកគាត់ ទាំងបួននាក់ក្នុងរូបនេះ សូមជួយប្រាប់គាត់ផង​ អោយមកទទួលយកអាហារូបករណ៍នៅសាកលវិទ្យាល័យចេនឡាផង​ អរគុណ»៕

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ Chenla University​