ប្លែកខ្លាំងណាស់បងប្អូន! ថ្ងៃនេះរួចរាល់សម្រាប់ប្អូនស្រីចាន់ ឡា ម្ចាស់ហាងកែសម្ភស្សបានជូនពរឱ្យប្អូនស្រីមានសំណាងល្អ និងទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួន…

គ្រប់គ្នាពិតជាបានជ្រាបរួចមកហើយ អំពីប្អូនស្រីលៀង ចាន់ឡា ដែលមានមុខមាត់មិនជាស្រស់ស្អាតហើយត្រូវបានគេអាណិត ព្រោះតែនាងក៏ជាបេក្ខជនម្នាក់ដែលបានចូលខ្លួនប្រលង តែត្រូវគេយល់ថារូបនាងមិនជាទទួលបានការចាប់អារម្មណ៏ ឬការស្រលាញ់ពីមនុស្សជុំវីញខ្លួនព្រោះតែរូបនាងមានសម្រស់មិនស្រស់ស្អាត ទើបធ្វើឱ្យគ្រប់គ្នាកើតមានចិត្តអាណិតរូបនាងហើយថែមទាំងបានប្រកាសជួយដល់នាង និងមានសប្បបុរសជនជាច្រើនបានជួយដល់រូបនាង។

ហើយកាលពីពេលថ្មីៗកន្លងមកនេះ ម្ចាស់ហាងកែសម្ភស្ស ទីណា កែសម្ភស្សនិងប៉ាក់ផ្លុំចិញ្ចើម បានជួយកែសម្ភស្សដោយផ្ទាល់ដៃដល់ប្អូនស្រី លៀង ចាន់ឡា ថែមទៀតផង។ ជាការពិតណាស់នេះពិតជាសំណាងរបស់ ចាន់ឡា ដែលទទួលបានការកែសម្ភស្សដោយផ្ទាល់ ពីម្ចាស់ហាង ហើយក្រោយការកែសម្ភស្សគឺ ពិតជាស្រស់ស្អាតមិនខាននោះទេ។

ជាក់ស្តែងវាបានកើតឡើងពិតមែន ដោយក្រោយការកែសម្ភស្សរបស់នាងទទួលបានជោគជ័យ ជាមួយមុខមាត់ថ្មីដ៏ប្លែករបស់នាង បានធ្វើឱ្យមហាជនជាច្រើនកោតសរសើរដល់រូបនាង ហើយបានសរសើរថាពិតជាស្អាតប្លែកខុសពីពេលមុនពិតមែន។ បន្ទាប់ពីការកែសម្ភស្សរបស់នាងរួចហើយ ម្ចាស់ហាងកែសម្ភស្សបានបង្ហោះសារមួយថា៖ រួចរាល់សម្រាប់ប្អូនស្រីចាន់ឡា។​ យ៉ាងណាមិញបើចង់ជ្រាបច្បាស់សូមទស្សនារូបភាពរបស់នាងមុនពេលកែ និងក្រោយពេលកែទាំងអស់គ្នា៖