លេងសើចមិចបាន! តុដែលលោក អូបាម៉ា ធ្លាប់បានអង្គុយផឹកស្រាបៀ កាលពី ២ ឆ្នាំមុនសោះ គឺត្រូវម្ចាស់ហាងដាក់…

កាលពី ២ ឆ្នាំមុន ពេលដែលលោក បារ៉ាក អូបាម៉ា កាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក លោកបានចូលទៅពិសា Bun Cha និងស្រាបៀ ជាមួយ លោកAnthony Bourdain នៅក្នុងហាងតូចមួយនៅក្នុងទីក្រុង ហូជីមិញ ខណៈពេលបំពេញទស្សនកិច្ចក្នុងប្រទេសរៀតណាម ។

សកម្មភាពនោះបានធ្វើអោយមានការភ្ញាក់ផ្អើលពាសពេញពិភពលោក ហើយសារព័ត៌មានជាច្រើនបានចុះផ្សាយពីរឿងរ៉ាវមួយនេះ ។ គិតមកដល់បច្ចុប្បន្ននេះវាមានរយៈពេល២ ឆ្មាំមកហើយ ប៉ុន្តែហាងនោះនៅតែលក់កាក់កបដដែលដោយសារតែ វត្តមានរបស់លោក អូបាម៉ាកាល២ឆ្នាំមុន ហើយអ្នកដែលចូលញុាំក្នុងហាងនោះ ។

អ្វីដែលអ្នកបានឃើញ និងចាបអារម្មណ៏បំផុតនោះគឺ រូបថតសកម្មភាពលោក អូបាម៉ា និងលោក ថានថូនី អង្គុយក្នុងហាងនោះត្រូវបានម្ចាស់ហាងផ្តិតនិងបិតជាប់ជញ្ជាំង ហើយសូម្បីតែតុ និងរបស់ប្រើប្រាសដែលលោក បានប្រើប្រាស់កាលពី២ ឆ្នាំមុននោះក៏ត្រូវបានម្ចាស់ហាងយកកញ្ចក់ព័ទ្ធជំវិញដែរ ដបស្រាបៀក៏ដូចគ្នា ៕