ភ្ញាក់ផ្អើលគ្រប់គ្នា! ស្ងាត់ៗ ស្រាប់តែ អ្នកអង្គម្ចាស់ នរោត្តម រស្មី ខែមុន្នី ត្រូវជ្រើសរើសដើរតួជា តួអង្គឯកក្នុងខ្សែភាពយន្តហូលីវូដ ថ្មីមួយ ហើយមានសុទ្ធតែតួល្បីៗៗជាច្រើន…

នៅថ្ងៃនេះដែរ ក្រុមការងារទើបតែទទួលបាននូវដំណឹងពិសេស និងភ្ញាក់ផ្អើលមួយផងដែរ គឺថា អ្នកអង្គម្ចាស់ នរោត្តម រស្មី ខែមុន្នី និងត្រូវជ្រើសរើសដើរតួជា តួអង្គឯកក្នុងខ្សែភាពយន្តហូលីវូដ ថ្មីមួយ នៅសហរដ្ឋអាមេរិចដែលជាការសម្ដែងជាតួអង្គឯកលើកដំបូងរបស់អ្នកអង្គម្ចាស់។ ~

សូមបញ្ជាក់ផងដែរបើតាមការបញ្ជាក់ក្នុងផេក “«ស្រលាញ់» សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី” ថាអ្នកអង្គម្ចាស់នឹងចាប់ផ្ដើមថតខ្សែភាពយន្តនេះចាប់ពីខែក្រោយនេះទៅ។ នៅក្នុងខ្សែភាពយន្តថ្មីនេះក៏មានតារាបរទេសល្បីៗចូលរួមសម្ដែងផងដែរ ដែលរួមមានតារា TikTok Cheryl Porter និង Chris Olsen និង “American Idol” alum Pia Toscano ។ ~

គួរបញ្ចាក់ថាអ្នកអម្ចាស់ នរោត្តម រស្មី ខែមុន្នី គឺជាបុត្រានៃសម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិង ឯកឧត្តម កែវ ពុទ្ធរស្មី ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។~

សូមរំលឹងផងដែរថាអ្នកអង្គម្ចាស់​ ​នរោត្តម​ ​រស្មី​ខែ​មុ​ន្នី​ ​ព្រះរាជ​នត្តា ​(​ចៅប្រុស​)​ ​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ ​ព្រះបាទ​សម្ដេចព្រះ​នរោត្ដម​ ​សីហនុ​ ​ពោល​ទ្រង់​គឺជា​ ​ព្រះបុត្រា​ ​នៃ​ ​សម្ដេច​រាជបុត្រី​ ​ព្រះអនុជ​ ​នរោត្តម​ ​អរុណរស្មី​ ​និង ​ឯកឧត្ដម​ ​កែវ​ ​ពុធ​រស្មី ។~

​​​ទ្រង់​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ ​នៅ​សហរដ្ឋអាមេរិក​ ​ក្នុង​ឆ្នាំ ២០១៧​ ​នៅឯ​ ​American​ ​Academy​ ​of​ ​Dramatic​ ​Arts​ ​នៅ​ទីក្រុង Los​ ​Angeles​ ។​ ​ទ្រង់​បាន​ប្រសូត​នៅ​ទីក្រុង​ចា​កា​តា​ ​ពេល​ដែល​ព្រះបិតា​របស់​ទ្រង់​បាន​ធ្វើជា​ទូត​កម្ពុជា​ ​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​ ។​ ​~

បន្ទាប់មក​ ​អ្នកអង្គម្ចាស់​នរោត្ដម​ ​រស្មី​ខែ​មុ​ន្នី​ ​ក៏បាន​សិក្សា​នៅ​ទីក្រុង​ ​Kuala​ ​Lumpur​ ​និង ​ទីក្រុង​ ​ប៊ែ​ក​ឡាំង​ ​។​~

តាម​ទំព័រ​ប៊ុ​ក​ ​Royal​ ​du​ ​Cambodge​ ​ឱ្យ​ដឹង​ថា​ ​ពេល​ទ្រង់​យាង​ត្រឡប់​មក​កម្ពុជា​ ​ទ្រង់​ក៏បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​នៅ​សាលា​អន្តរជាតិ​ភ្នំពេញ​ ​(​ISPP​)​ ​មុន​ពេល​ទ្រង់​បាន​ផ្លាស់ទៅ​បន្ត​ការសិក្សា​នៅ​សហរដ្ឋអាមេរិក​ ។​~

​កាល​ទ្រង់​នៅ​វ័យ​កុមារ​ ​ត្រូវ​បាន​សម្ដេចព្រះ​បរម​រតន​កោដ្ឋ​ ​ព្រះបាទ​សម្ដេច​នរោត្ដម​សីហនុ​ ​សព្វ​ព្រះរាជ​ហរទ័យ​ជា​ខ្លាំង​ ​ទៅលើ​ទេពកោសល្យ​ផ្នែក​តន្ត្រី​របស់​ទ្រង់ ​។​~

~