ភ្ញាក់ផ្អើលខ្លាំង! អត់ទ្រាំលែងបាន លីវជីលី ក៏បានប្រកាសក្តែងៗថា មិនលក់ខ្លួនទេ គេសុខចិត្តលក់ …

បវរកញ្ញាតំណាងប្រទេសក្នុងកម្មវិធីប្រកួត Miss Grand International 2020 ល្បីឈ្មោះរបស់កម្ពុជាគឺ កញ្ញា លីវជីលី បានព្រលះអស់ពាក្យក្នុងចិត្តរឿងមានអ្នកចង់ចិញ្ចឹមនាង រហូតធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។~

ពេលថ្មីៗនេះ អតីត Miss Grand International 2020 លីវជីលី បានបង្ហោះសារយ៉ាងចាក់ដោតនៅលើគណនីហ្វេសប៊ុករបស់នាង ដោយសង្កត់យ៉ាងធ្ងន់ទៅកាន់អ្នកដែលចង់ចិញ្ចឹមនាង ក្នុងនោះកញ្ញា ជីវលី~

បានបញ្ជាក់ថា នាងមិនដូចអ្នកដទៃនោះទេ សូមកុំយល់ច្រឡំ នាងសុខចិត្ត Live លក់អយស្ទ័រ លក់ក្តាមប្រៃ លក់កង់ហាត់ប្រាណ ទាំងឈឺទាំងជា ក៏មិនឲ្យនរណាម្នាក់មកចិញ្ចឹមនាងដែរ ។~

លីវជីលី បានបញ្ជាក់ទៀតថា នាងមិនត្រូវការឲ្យនរណាមកចិញ្ចឹមនាងទេ ព្រោះនាងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមខ្លួនឯងនិងក្រុមគ្រួសាររបស់នាងបាន ដូចនេះសូមទានជ្រាប ។~

ក្រោយពីបានបោះសម្តីបែបនេះហើយ អ្នកគាំទ្រ លីវជីលី បាននាំគ្នាគាំទ្រសម្តីរបស់នាងពេញទំហឹង ដោយអ្នកខ្លះថា ប្រយ័ត្នខ្លួនឯងផង កុំប្រហែសជាមួយមនុស្សបែបនេះ អ្នកខ្លះទៀតថា កុំគិតនិងខ្វល់ច្រើនពេក~ជាដើម៕ ប្រភព៖ សប្បាយ