គ្រប់គ្នាគួរមើលជាគំរូ! ឃ្មឹប យំគគ្រូកដឹងកំហុស ដើរខុសមួយជំហាន ធ្វើឱ្យវាសនាជាតារាល្បី ធ្លាក់ដល់ចំណុចសូន្យ

អ្នកនិយមតាមដានកំប្លែងក្រុម នាយ កុយ ច្បាស់ជាស្គាល់ច្បាស់ជាក់ជាមិនខាន នាង ឃ្មឹប ដែលនាងត្រូវជាអតីតប្រពន្ធរបស់តារាកំប្លែងនាយ ហុងដា តែបច្ចុប្បន្នតារាកំប្លែងរូបនេះបានចែកផ្លូវគ្នាដើររៀងខ្លួនហើយ ។ ក្រោយពីចាកចេញពីសិល្បៈតារាស្រីរូបនេះ កាន់តែមានជីវិតលំបាកយ៉ាប់យ៉ឺនទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ។~

ដោយឡែក ថ្មីៗនេះ ស្រាប់តែគេឃើញតារាស្រី នាង ឃ្មឹប ធ្វើជាសន្តិសុខក្នុងសភាពមួយដ៏លំបាក ។ លើសពីនោះ អ្វីដែលធ្វើឱ្យមហាជនកើតក្ដីអាណិតទៀតនោះ គឺអតីតតារាកំប្លែងរូបនេះ ត្រូវថៅកែមិនព្រមបើកលុយខែឱ្យនោះឡើយ ដោយចោទថានាងមិនគោរព និង ល្មើលពីគោលការណ៍របស់ក្រុមហ៊ុន។~

ថ្មីៗនេះ មានព័ត៌មានលេចឮ និង ចុះផ្សាយថា អតីតតារាកំប្លែង ឃ្មឹប បានបញ្ជាក់ឱ្យដឹងថា ក្រោយពីជួបរឿងរ៉ាវបញ្ហា​ពីមួយទៅមួយហើយនោះ នាងក៏មកសុំធ្វើការជាសន្តិសុខ ដោយមុនចូលនាងបានស្នើសុំថៅកែឱ្យដាក់នាងយាមនៅគោល​ដៅណា នៅតែគោលដៅហ្នឹង ព្រោះនាងគ្មានលុយសម្រាប់ការធ្វើដំណើរ ហូបចុក និង កន្លែងស្នាក់នៅនោះឡើយ ។~

ឃ្មឹប បានរៀបរាប់បន្តថា ដំបូងឡើយក្រុមហ៊ុនបានឱ្យនាងទៅយាមនៅផ្សារប៉េសេ បានប្រមាណមួយអាទិត្យ តែក៏បានប្តូរនាងទៅយាមនៅចោមចៅ ហើយនាងក៏បានយល់ព្រម តែដោយអត់លុយហូបចុក និង កន្លែងស្នាក់នៅ នាងក៏សុំឈប់ ព្រមទាំងទាមទារបើកប្រាក់ធ្វើការបាន ២២ ថ្ងៃចំនួន ១៣២ ដុល្លារ ~

តែត្រូវបានគេកាត់អស់ពាក់កណ្តាល។ លើសពីនោះអ្វីដែលកាន់តែឱ្យអ្នកនាង ឃ្មឹប ឈឺចិត្ត ទទួលយកមិនបានទៀតនោះ គឺពេលសុំឈប់ខាងក្រុមហ៊ុនបានប្រើប្រាស់ពាក្យមិនសមរម្យដោយលើកឡើងថា ក្រុមហ៊ុនសន្តិសុខនោះ គឺមានច្បាប់អាជ្ញាប័ណ្ឌត្រឹមត្រូវ មិនមែនដើរជក់ថ្នាំនោះឡើយ។~

ក្រោយឮពាក្យ «ដើរជក់ថ្នាំ» នោះហើយ អ្នកនាង ឃ្មឹប ទទួលស្គាល់ថា អ្នកនាងធ្លាប់ដើរផ្លូវខុសពិតមែន ប៉ុន្តែពេលនេះនាងបានកែខ្លួនហើយ ដោយធ្លាប់បានសន្យានឹងមហាជនកាលពីកន្លងមក។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានសារភាពថាដឹងកំហុស កាលកន្លងមកដើរខុសមួយជំហាន ទើបធ្វើឱ្យនាងជួបរឿងលំបាកដូចសព្វថ្ងៃ តែយ៉ាងណានាងមិនចុះចាញ់ទេ នាងនឹងស៊ូដើម្បីជីវិតបន្តទៀត៕~