ប្រកែកទៀតហើយ! ទិនហ្វី បដិសេដព័ត៌មានថាទាក់ទងស្រីក្មេង ដោយលើកបានថាបែបនេះទេ…

ថ្មីៗនេះបណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ហុងកុង​ បាន​លើក​ឡើង​ពីដំណឹង​បែកធ្លាយ​មួយទាក់ទងនឹង​ផលិតករ​ភាពយន្ត និង​ជា​តារាសម្តែង​ដ៏ល្បី​ Stephen Chow អ្នក​ដែល​​មានទំនាក់​ទំនង​ស្នេហាចុងក្រោយជាមួយនឹង ~

Alice Yu កាលក្នុងឆ្នាំ ២០១០ ពេល​នេះអាច​មាន​ ម្ចាស់បេះដូង​ថ្មី​ម្នាក់​នៅ​ក្នុងជីវិតហើយ។ នារី​ដែលត្រូវបានគេសង្ស័យថា​ជាគូស្នេហ៍ថ្មីនោះ ត្រូវ​បាន​គេរាយ​ការណ៍​ថា​ជា​ Ukei Cheung ជាអ្នកដែលគេ​ប្រទះថា​បាន​ចំណាយ​ពេល​ដើរលេងជាមួយ Stephen Chow​។~

នារី​វ័យក្មេងរូបនេះ​ គឺជានិស្សិត និងតារា​អ៊ីនធឺណិតដែល​អាយុ ១៧ ឆ្នាំ និងធ្លាប់បាន​ព្យាយាម​ចូល​ប្រកួត​បវរកញ្ញា​ហុងកុង​ឆ្នាំ ២០២១ ប៉ុន្តែ​មិនបានជោគជ័យ។~

ដោយឡែក​​នៅ​ពេល​ចោទ​​សួរ ដើម្បីបញ្ជាក់ពីទំនាក់ទំនងពិត ក្រុមការងាររបស់ **Stephen** បាន​ចេញបដិសេធនូវ​ពាក្យចចាមអារាម ដោយនិយាយថា **«ពួកគេមិនដែលស្គាល់គ្នាទេ»**។~

មិនចប់ត្រឹម​នេះ​ទេ បើទោះបី​មាន​ការ​បកស្រាយ​យ៉ាងណាក៏ បណ្ដាញផ្សព្វផ្សាយ​ព្យាយាម​បង្ហាញ​ព័ត៌មាន​ជា​ច្រើនប្រមូល​បាន​ពីប្រភពជិតស្និទ្ធ ពីទំនាក់ទំនងរបស់ Stephen និង​នារី​វ័យក្មេង​នោះ មាន​ដូចជា~

ទាក់ទងគ្នាតាម WeChat ដែល​ផ្ដើម​ដំបូង​ពី Stephen។ តាម​ព័ត៌មាន លោកមិនបន្សល់ទុកសម្លេង Voice ក្នុង Chat ឡើយ ប៉ុន្តែជំនួសមក​វិញ​ដោយការ Call ហើយពេល​ជួបគ្នាក៏មិនអាច​ថតរូបបានដែរ។~

ដោយសារ​តែ​មាន​ការ​លើកឡើង និងចែកចាយ​តៗគ្នា​ច្រើន​លើសលុប​ពេក ទើបជំនួយការរបស់​លោក មាន​ឈ្មោះថា Christ ចេញ​តបថា​ «Stephen Chow និង​នារី​ម្នាក់នោះ គ្រាន់តែជាអ្នកស្គាល់គ្នា ហើយថ្ងៃចេញ~

ក្រៅជុំគ្នានោះ ក៏មាន​មនុស្សច្រើនជា​ក្រុម​ធំទៀតដែរ។ ២ថ្ងៃមុន នារី​ម្នាក់នោះបាន​ទៅជិត Xing Ye (ឈ្មោះក្រៅរបស់ Stephen) ប៉ុន្តែ Xing Ye មិន​ទាំងបាន​ចំណាំនាង​ច្បាស់ផង ហើយក៏មិន​បាន​តបតអ្វីដែរ។~

ពួកគេ​មិនមាន​ទំនាក់ទំនងជិតស្និទ្ធនោះទេ។ គ្រាន់តែ​នៅជុំគ្នា​ជាមួយមនុស្សមួយ​ក្រុមពេល​ទៅលេងសមុទ្រ មួយភ្លែត​ប៉ុណ្ណោះ។ ខ្ញុំ​មិនស្មាន​ថា​ រឿង​វា​កើតឡើងរហូត​ដល់ថ្នាក់​បណ្ដាញ​សារព័ត៌មាន​លើកយក​មកសរសេរ~វែង​ឆ្ងាយដល់ថ្នាក់នេះទេ»៕~