នោះ!​ ពេលនេះអ្នកនាង Kaka រិះគន់ចំៗមួយចំនួនដែលនិយាយថា «នាងមានផ្ទៃពោះមុនរៀបការ»… (មានវីដេអូ)

ថ្មីៗនេះអ្នកនាង Kaka បានចេញវីដេអូបកស្រាយ ចំពោះអ្នករិះគន់ថា ៖ «គាត់មានផ្ទៃពោះមុនពេលរៀបការ! ក្នុងនោះគាត់បានសរសេរក្នុងហ្វេសប៊ុកថា៖«ឪពុកម្ដាយរបស់គេដូចជាមិនបានហាមឃាត់មិនឱ្យកូនចៅនៅជាមួយគ្នាមុនការទេ…

ឪពុកម្ដាយរបស់គេក៏មិនបានខឹងដែលកូនមានផ្ទៃពោះមុនរៀបការដែរ ព្រោះមុននឹងកូនទាំងពីរសម្រេចចិត្តថាចង់ព្យាយាមយកកូន ក៏បានពិភាក្សាជាមួយនឹងក្រុមគ្រួសារដែរ ហើយពេលដែលរៀបការគឺមិនមែនដោយសារតែមានផ្ទៃពោះទេ! គឺមានគម្រោងតាំងពីមួយឆ្នាំមុនមកហើយ..

និយាយតាមត្រង់ខ្ញុំពិតជាអាណិតអ្នកដែលអង្គុយរិះគន់រឿងខ្ញុំខ្លាំងណាស់ ហេតុតែគាត់មិនបានកើតឬចេញមកនៅប្រទេសគេបានជាមិនដឹងខ្យល់អីអញ្ចឹង មើលថែកូនចៅពូជពង្សរបស់ខ្លួនឯងឲ្យតែបានល្អគ្រប់ដប់ទៅ កុំចំណាយពេលវេលាដៀមដាមរឿងរបស់ខ្ញុំ ព្រោះខ្ញុំមិនបានទៅឈឺក្បាលកើតទុក្ខខូចចិត្តអីជាមួយទេ កុំឆ្ងល់ថាហេតុអី្វខ្ញុំល្បីគ្រប់រឿង! ព្រោះខ្ញុំមិនដូចគេ! ខ្ញុំជាខ្ញុំ! ទៅគេសុំទោស!»

វីដេអូខាងក្រោម