ឃើញកំប្លែងឆ្កួតអញ្ចឹងទេ តែកុំច្រលំណា😂 Mr. Bean សល់លុយទុកក្នុងកុងធនាគារ ចាយ ១០ ជីវិតមិនអស់ និងឡានប្លែកៗច្រើនណាស់

កំពូលតារាកំប្លែង សញ្ជាតិអង់គ្លេស លោក Rowan Atkinson ដែលគ្រប់គ្នាស្គាល់ថាជា Mr. Bean នោះ ពេលនេះមានអាយុ ៦៦ ឆ្នាំ ហើយ។~

Mr. Bean មិនត្រឹមតែជាកំពូលតារាកំប្លែងស្ងួតប៉ុណ្ណោះទេ តែលោកថែមទាំងជា តារាសម្តែង អ្នកផលិតកម្មវិធីទូរទស្សន៍ និង ខ្សែភាពយន្ដ ព្រមទាំងជាអ្នកបញ្ចូលសំឡេងថែមទៀតផង។ ដោយសារតែសមត្ថភាព និង ទេពកោសល្យដ៏សម្បូរបែប បែបនេះហើយ ទើបលោកត្រូវបានទស្សនិកជនស្រឡាញ់គាំទ្រខ្លាំង ស្ទើរទូទាំងពិភពលោក។ មកទល់ពេលបច្ចុប្បន្ន ~

កំពូលតារាកំប្លែងរូបនេះ ត្រូវគេចាត់ទុកថា ជាកំពូលតារាកំប្លែងដែលមានជាងគេក្នុងពិភពលោក។ យ៉ាងណាមិញ នៅក្នុងឆ្នាំ ២០១៦ នេះ ទ្រព្យសម្បត្តិរបស់ Mr. Bean ត្រូវបានគេប៉ាន់ប្រមាណថាមានរហូតដល់ជាង​ ១៥០ លានដុល្លារឯណោះ។ លើសពីនេះទៅទៀត លោកក៏មានផ្ទះតម្លៃខ្ទង់លានដុល្លារមួយចំនួនជាកម្មសិទ្ធផ្ទាល់ខ្លួនទៀតផង។ ~

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ កំពូលតារាជើងចាស់នេះ ចូលចិត្តសន្សំឡានចាស់ៗទុកក្នុងហ្គារាស់ ដែលសរុបជាលុយមិនតិចលានដុល្លារទេ។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់ ថ្ងៃនេះ នឹងទម្លាយបង្ហាញជូនប្រិយមិត្តអ្នកអាន ពីចំនួនផ្ទះវីឡា របស់ស្ដេចកំប្លែងរូបនេះ បូករួមនឹងរថយន្ដដែលលោកមានផងដែរ។ សូមតាមដានទាំងអស់គ្នា ខាងក្រោម។~

១. London Mension

នៅឆ្នាំ ២០១៤ Mr. Bean បានទិញផ្ទះមួយនេះ នៅទីក្រុង London ប្រទេសអង់គ្លេស ក្នុងតម្លៃជាង ៤.៦៥ លានដុល្លារ។ ផ្ទះនេះមានទីធ្លាធំទូលាយ អមដោយទេសភាពជុំវិញយ៉ាងស្រស់ត្រកាល ព្រមទាំងមានបន្ទប់គេងចំនួន ៥ និង បន្ទប់ទឹកចំនួន ៤ ។~

២. McLaren F1

ឡានមួយគ្រឿងនេះ ជាម៉ូដែល McLaren F1 ។ លោកបានទិញវា នៅឆ្នាំ ១៩៩៧ ហើយវាក៏ជាម៉ូដែល ដែលមានល្បឿនលឿនជាងគេក្នុងពិភពលោក។ បើគិតមកដល់សព្វថ្ងៃ ឡាននេះ មានតម្លែរហូតដល់ ២០ លានដុល្លារឯណោះ។~

៣. Jaguar MK7

មួយគ្រឿងនេះជាម៉ូដែល Jaguar MK7 ហើយវាជាឡានកម្រជាងគេបំផុតក្នុងពិភពលោក។ ឡានមួយគ្រឿងនេះ ត្រូវគេប៉ាន់ស្មានតម្លៃខ្ទង់ ៤០ ០០០ ដុល្លារ។​~

៤. Land Rover defender 90 Heritage

មួយនេះវិញជាម៉ូដែល Land Rover defender 90 Heritage មានតម្លៃចន្លោះពី ៨០ ០០០ ទៅដល់ ១២០ ០០០ ដុល្លារ។​~

៥. Aston Martin Vantage

មួយគ្រឿងនេះវិញ ជាម៉ូដែល Aston Martin Vantage ។ លោកបានទិញនៅក្នុងឆ្នាំ ១៩៨៤ ដែលមានតម្លៃប្រហែល ១៥០ ០០០ ដុល្លារ។​~

៦. Mercedes SLS AMG

មួយគ្រឿងនេះជាម៉ូដែល Mercedes SLS AMG មានតម្លៃប្រហែលជា ១៨៣ ០០០ ដុល្លារ។​~

៧. 1964 Ford Falcon

មួយនេះជាម៉ូដែល 1964 Ford Falcon ។ លោកបានទិញក្នុងតម្លៃ ៣០ ០០០ ដុល្លារ។​~

៨. Audi A8

មួយគ្រឿងចុងក្រោយនេះជា ម៉ូដែល Audi A8 មានតម្លៃប្រហែល ១២០ ០០០ ដុល្លារ ៕~