មុនល្បីឈ្មោះ អ្នកគ្រូ ផេនស៊ី និយាយពីថាជីវិតគាត់លំបាកខ្លាំងណាស់ សំលៀកបំពាក់វិញមានតែ ៥ ឈុតជាប់ខ្លួនតែប៉ុណ្ណោះ…

តារាស្រី Tukky អ្នកណាៗក៏ស្គាល់ដែរថា នាងជាតារាកំប្លែងដ៏ឆ្នើម និង មានសមត្ថភាពបែបកំប្លុកកំប្លែងម្នាក់នៅក្នុងរង្វង់សិល្បៈថៃ ។ បើងាកទៅមើលពីអាជីពការងាររបស់តារាស្រីរូបនេះនៅក្នុងពិភពសិល្បៈវិញ~

ក្រៅពីតារាកំប្លែងរូបនេះ ពូកែខាងវោហារផ្តល់សំណើចដល់មហាជនជាច្រើននាក់ហើយនោះ នាងថែមជាតារាសម្តែង និង ពិធីការិនីនៅក្នុងកម្មវិធីល្បីជាច្រើនរបស់ថៃផងដែរ ។~

ដោយឡែក បើក្រឡែកទៅមើលពីជីវិតពិតរបស់តារាស្រីរូបនេះ កាលពីនាងមិនទាន់មានឈ្មោះល្បីមហាជនប្រុសស្រីស្គាល់ទូទាំងប្រទេសថៃវិញ ដំបូងឡើយនាងគ្រាន់បុគ្គលិកធម្មតាម្នាក់នៅក្នុងក្រុមហ៊ុនមួយកន្លែងនៅ~ក្នុងប្រទេសថៃតែប៉ុណ្ណោះ ។

ក្នុងនោះ ប្រាក់ខែដែលនាងទទួលបានពីការងារបន្តិចបន្តួច នាងមិនដែលទុកសម្រាប់ខ្លួនឯងនោះទេ ទុកតែលុយដែលរកបានខាងក្រៅបន្តិចប៉ុណ្ណោះសម្រាប់ខ្លួនឯង ~

ក្រៅពីនឹងនាងផ្ញើឱ្យអ្នកផ្ទះទាំងអស់ ដើម្បីជួយសម្រាលជីវភាពដ៏លំបាក់របស់គ្រួសារ ចំណែកសំលៀកបំពាក់វិញមានតែ ៥ ឈុតជាប់ខ្លួនតែប៉ុណ្ណោះ។~

ចុងក្រោយ ជីវិតរបស់នាងមិននៅលំបាកដូចមុនទៀតនោះទេ ក្រោយពេលនាងបានផ្លាស់ប្ដូរខ្លួនឯងពីបុគ្គលិកធម្មតាម្នាក់ មកក្លាយជាអ្នកមានមុខមាត់នៅក្នុងរង្វង់សិល្ប នៅក្នុងអាយុ ២៥ ឆ្នាំ ~

តាមរយៈការសម្តែង ពិធីការិនី និង តារាកំប្លែងដ៏ក្រមិចក្រមើមឆក់បានបេះដូងយុវវ័យជាច្រើនលាននាក់ ដែលអ្នកគ្រប់គ្នា និង តែងតែចងចាំឈ្មោះរបស់នាងថា «អ្នកគ្រូផេនស៊ី»។~

គួរបញ្ជាក់ផងដែរថា ពេលនេះតារាស្រី Tukky ឬ ហៅថា « អ្នគ្រូផេនស៊ី » ត្រូវបានគេចាត់ទុកថាជាតារាកំប្លែងម្នាក់ដែលមានប្រជាប្រិយភាព និង ឆក់យកបានបេះដូងមហាជនរាប់លាននាក់ តាមរយៈការ~សម្តែងដ៏ប៉ិនប្រសប់របស់នាង៕