ជូនពរគាត់ផង! ទិត្យ វិច្ឆិកា ថាស្លាប់ទៅនឹងបិទភ្នែកជិត បើអាចសម្រេចបំណងធ្វើរឿងមួយនេះ…

ការបាត់មុខផ្ដាច់ខ្លួនចាកឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលជិត ១០ ឆ្នាំរបស់លោក ទិត្យ វិច្ឆិកា ធ្វើឱ្យទស្សនិកជនដែលធ្លាប់ស្រឡាញ់គាំទ្រលោក មានការនឹករឭកដល់ទឹកដមសំឡេងដ៏ពីរោះក្រអួនក្រអៅរបស់លោកយ៉ាងខ្លាំង ព្រោះកាលពីអតីតកាល ~

តារាចម្រៀងប្រុសរូបនេះ ធ្លាប់បកស្រាយបទចម្រៀងពីរោះៗជាច្រើនបទ ដើម្បីបំពេដល់អារម្មណ៍អ្នកគាំទ្រស្ដាប់កម្សាន្ត ។ ដោយឡែកថ្មីៗនេះ អតីតតារាចម្រៀងប្រុសខាងលើ បានទម្លាយពីគោលដៅជីវិតក្នុងពេលអនាគត ដោយអះអាងថា ~

លោកនឹងនៅតែបម្រើក្នុងវិស័យកងទ័ពរហូតដល់លោកចូលនិវត្តន៍ ព្រោះថាលោកបានចូលបម្រើកងទ័ពនេះតាំងពីឆ្នាំ ១៩៩៤ មកម្ល៉េះ ពោលគឺមុនពេលដែលលោកចូលប្រឡូកក្នុងវិស័យសិល្បៈទៅទៀត ។~

ចូលដល់បំណងធំមួយទៀតដែលអតីតតារាចម្រៀងលោក ទិត្យ វិច្ឆិកា ចង់ធ្វើឱ្យបានចម្រេចក្នុងជីវិតនោះគឺ លោកនឹងព្យាយាមរកមុខរបរច្បាស់លាស់មួយដើម្បីសន្សំលុយឱ្យបានច្រើន ហើយនៅអាយុខ្ទង់ជាង ៥០ ឆ្នាំ ទៅ ៦០ ឆ្នាំ ~

ប្រសិនបើមានលទ្ធិភាព លោកនឹងទិញដីប្រមាណជា ៤០ ទៅ ៥០ ហិកតា សាងសង់មណ្ឌលមួយផ្ដល់ជាជម្រកសម្រាប់ចាស់ជរា កុមារកំព្រា និង មួយជនពិការជាដើម នោះពេលលោកស្លាប់ទៅនឹងស្ងប់ចិត្តហើយ ៕~