ក្រោយឃើញទិដ្ឋភាពអ៊ុំទូករួចសុទ្ធតែសំរាមបែបនេះ លោក មាស សាលី បានបង្ហោះសារមួយថា…

កណ្តាល៖ ម្សិលមិញនេះ នៅឯក្រុងតាខ្មៅធ្វើពិធីបុណ្យអ៊ុំទូក សំពះព្រះខែ ដែលជាពិធំបុណ្យប្រពៃណីខ្មែរយើង ។ អ្វីដែលហួសចិត្តនោះគឺមានរូបភាពប៉ុន្មានសន្លឹកដែលមានការស៊ែរតៗគ្នានៅលើបណ្តាញសង្គម ជាច្រើនផងដែរ ដោយរូបភាពនោះបង្ហាញពីសំរាមនៅកន្លែងដែលបងប្អូន បានអង្គុយទស្សនា ។

ដោយងាកទៅឆ្វេង ស្តាំគឺឃើញតែសំរាម ទាំងអស់ ។ ជាក់ស្តែងតាមរយៈគណនីហ្វេសប៊ុករបស់តារាចម្រៀងលោក មាស សាលី បានបង្ហោះសារយ៉ាងខ្លី ក្រោយពីបានឃើញទិដ្ឋភាពបែបនេះថា៖«ដាក់បងៗប៉ូលីសចំនួន ដប់ទៅ20នាក់ជិតនឹងមើល។ហើយ ម្នាក់ៗកាន់បន្ទះរនៀបម្នាក់មួយទៅ អ្នកណាបោះចោលសំរាម ដាក់ពីរបីបន្ទះរនៀបទៅរាងហើយ ចរឹកមិនដឹងអីដូចកូនក្មេងមានប្រដៅរបៀបកូនក្មេង»៕