អាណិតខ្លោចចិត្ត! នារីសតិមិនប្រក្រតី ល្បីលើfbពីមុន ឥលូវកំពុងជួបទុក្ខសម្រាលកូនឥតមានប្តី…ព្រោះតែ

កន្លងមក ជឿជាក់ថាប្រិយមិត្តមួយចំនួន ប្រាកដជាបានស្គាល់នារីម្នាក់ ដែលតែងតែត្រូវបានគេបង្ហោះនូវវីដេអូបង្ហាញពីសកម្មភាពបែបកំប្លែងលេងសើច ហៅឈ្មោះអ្នកនេះ អ្នកនោះថាជាប្ដីរបស់នាង នៅលើបណ្ដាញសង្គមនានា។~

ជាមួយគ្នានេះដែរ ខណៈបាត់មុខពីបណ្តាញសង្គមមួយរយៈពេលកន្លងមក ស្រាប់តែក្នុងពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Arthur Frankie បានបង្ហោះរូបភាព អមជាមួយសារថា ៖ «មិនដឹងគ្នារស់បែបម៉េចទេ មានកូនតែមិនដឹងប្ដីនៅឯណា» ។~

នារីកម្សត់ដែលមានសតិមិនប្រក្រតីរូបនេះ បច្ចុប្បន្ននាងរស់នៅ ភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីឃើញរូបភាពសម្រាលកូនឥតមានប្ដី ត្រូវបានគេយកមកបង្ហោះនៅលើហ្វេសប៊ុកនេះ ក៏មានមហាជនបានចូលទៅខមិនបង្ហាញពីសេចក្តីអាណិតអាសូរជាខ្លាំង។ ~

ក្នុងនោះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់បានលើកឡើងថា ~៖ «ជីវិតអើយៗ ហេតុអ្វីក៏ព្រោះតែតណ្ហារបស់ខ្លួនធ្វើឱ្យទារក ដែលគ្នាលូតលាស់មករងកម្មយ៉ាងនេះ ដើម្បីតែក្តីសុខខ្លួនឯងមួយគ្រាធ្វើឱ្យអ្នកដ៏ទៃវេទនា

តើឱ្យគាត់មើលថែកូននេះបានល្អដោយរបៀបណា អនិច្ចាកូនអើយ ~កូនកើតមកហើយបែរជាមិនដឹងនរណាជាឪពុក ម្តាយសតិក៏មិនសូវល្អ សូមចងចាំថា កុំព្រោះតែក្តីសុខខ្លួនមួយគ្រា ធ្វើឱ្យអ្នកដ៏ទៃវេទនាមួយជាតិ

កម្មលើលោកមានពិត បើអ្នកឯងប្រព្រឹត្តលើគេ ទោះអ្នកនោះមិនបានសងសឹក ~តែក៏មានអ្នកផ្សេងសងជំនួសដែរ»។ មហាជនខ្លះលើកឡើងថា ៖ «បើមិនច្បាស់នឹងគេទេ សូមមេត្តកុំបំផ្លាញគេអី ហើយក៏កុំបន្ទោស

មនុស្សស្រីអី ថាមិនចេះការពារខ្លួន មិនចេះឲតម្លៃខ្លួន បណ្តោយខ្លួនទៅតាមអារម្មណ៍កុំថាអី ~ព្រោះគ្មាននរណាម្នាក់ចង់បែបនិងទេ ហើយក៏គ្មាននរណាដឹងមុនដែលថាវានិងជួបបែបនេះបើចេះដឹងមុនគ្មាននរណាម្នាក់ចេះខុសទេ»។

យ៉ាងណាមិញ សម្រាប់បងប្អូន ដែលមានចិត្តចង់ជួយនារីរូបនេះ ក៏អាចទំនាក់ទំនងទៅកាន់~ ម្ចាស់គណនីដើមដំបូងមានឈ្មោះថា នួន ចាន់នី ដែលបង្ហោះរូបភាពនារីកម្សត់រូបនេះ និង សរសេរសារថា ៖

«ក្រោមមេឃតែ១ វាសនាខុសគ្នា! ខ្ញុំកំពុងតែរកជំនួយដល់គាត់បាន ១ ~គ្រាៗទេ បើបងប្អូនណាចង់ជួយគាត់អាចទំនាក់ទំនងលេខទូរស័ព្ទឪពុកគាត់ផ្ទាល់បាន 016 79 66 55 នៅភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង»។