ខ្មែរអើយខ្មែរ ដាំបានផលហើយលក់មិនចេញទៀត😭😭 ដាំខ្ទឹមបានផលល្អ តែគ្មានទីផ្សារលក់ចេញ លក់បានថោកខាតទាំងដើម

ថ្មីៗនេះ គេសង្កេតឃើញតម្លៃដំណាំកសិផលមួយចំនួន របស់ប្រជាកសិករខ្មែរដូចជា ស្លឹកខ្ទឹម និង បន្លែមួយចំនួន ហាក់មានការធ្លាក់ថ្លៃ និង ប្រឈមនឹងវិបត្តិទីផ្សារក្នុងការលក់ចេញផងដែរ ធ្វើឱ្យកសិករដាំដំណាំ~

ម្នាក់ៗ ស្ទើរតែទឹកភ្នែកជូតក្បាលជង្គង់ទៅហើយ ដោយសារខំចំណាយកម្លាំងពលកម្ម ថែរក្សាដំណាំពេញមួយរដូវ តែបែរជាលក់ចេញពុំបាន និង លក់បានក្នុងតម្លៃខាតដើមទៅវិញ ។~

ថ្លែងមកកាន់សារព័ត៌មានលោក ពន រ៉ូបាំង មានវ័យ ៣៦ ឆ្នាំ ដែលជាកសិករផ្ទាល់នៅ ភូមិព្រៃធំ ឃុំកំពង់រពៅ ស្រុកសំឡូត ខេត្តបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្ន ទិន្នផលដំណាំស្លឹកខ្ទឹម នៅក្នុងភូមិឃុំរបស់ខ្លួន សល់យ៉ាងច្រើន ~

ដោយសារទីផ្សារតម្លៃស្លឹកខ្ទឹមហាក់ចុះថ្លៃ និង ឈ្មួញត្រូវការក្នុងចំនួ​នតិចជាងទិន្នផលដែលខ្លួនមាន ដោយឈ្មួញបានលើកឡើងថា ដោយសារតែបញ្ហាបិទផ្សារ និង ការបំបែកលក់ផ្សាររាយ ដែលជាបញ្ហាប្រឈមក្នុងការលក់ចេញ ។~

នៅលើផ្ទៃដីដំណាំប្រមាណជា ១០ ហិចតា កសិករវ័យ ៣៦ ឆ្នាំ ខាងលើ បានដាំដុះបន្លែចំនួន ៣ មុខ ដែលមានដូចជា ស្ពៃក្ដោប ស្ពៃជើងទា និង​ ស្លឹកខ្ទឹម ជាដើម ដោយកាលពីមុនតម្លៃគឺលក់បានថោកណាស់ក៏ ៣០០០ រៀល ទៅ ៤០០០ រៀលដែរ ~

តែបច្ចុប្បន្ននេះបែរជាធ្លាក់ថ្លៃសល់ត្រឹម ២០០០ រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ខណៈបើលោកលក់ចេញនឹងខាតដល់ទៅ ១ ពាន់រៀល ឯណោះក្នុងមួយគីឡូក្រាម ស្របពេលដែលបច្ចុប្បន្ននេះ មានស្លឹកខ្ទឹមកំពុងចាល់ចំនួនដល់ទៅ ៣ តោនឯណោះ ។~

យ៉ាងណាមិញ ចំពោះកត្តាប្រឈមបែបនេះ កសិករខាងលើក៏បានរិះរកវិធីសាស្ត្រលក់ចេញនូវស្លឹកខ្ទឹមដោយខ្លួនឯង ក្នុង ១ គីឡូក្រាម តម្លៃ ៣៥០០ រៀល ដោយ ១០ គីឡូក្រាម បងប្រុសថែមជូន~ ២ គីឡូក្រាមទៀត

ដោយសារតែកាត់ថ្លៃដីដែលជាប់ជាមួយនឹងខ្ទឹម ព្រោះពុំមានពេលបកឱ្យស្អាតឡើយ ។ ដូច្នេះប្រសិនបើបងប្អូនចង់ទិញ អាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៩៦ ៥៥៥ ០៥៥៩ / ០៩០ ៥១ ៨៥ ៨៥ ។~

ជាចុងក្រោយ ក្នុងនាមជាកសិករក្នុងស្រុកម្នាក់ លោក ពន រ៉ូបាំង សូមអំពាវនាវឱ្យមន្ត្រីពាក់ព័ន្ធចុះមកសិក្សា និង រកទីផ្សារឱ្យប្រជាពលរដ្ឋឱ្យបានតម្លៃសមរម្យអាចទទួលយកបាន និង មានតម្លៃថេរ ។~ មិនតែប៉ុណ្ណោះ កសិកររូបនេះ ក៏សូមស្នើរសុំឱ្យកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស និង សូមឱ្យបងប្អូនប្រជាពលរដ្ឋ ងាកមកគាំទ្រទិន្នផល របស់កសិករក្នុងស្រុកយើងវិញ ៕