រន្ធត់ណាស់! ជីវិតកម្មករសំណង់៣នាក់បានស្លាប់ ដោយសារតែ បាក់ជណ្ដេីរយន្ត ក្នុងការដ្ឋានសំណង់មួយកន្លែង នៅឯ…

ភ្នំពេញ៖ កាលពីម៉ោង៨យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៦៥ ការដ្ឋានដែលកំពុងសាងសង់ មួយកន្លែង នៅសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ មានហេតុការណ៍បាក់ធ្លាក់ជណ្តើរយន្ត ដែលបណ្តាលអោយបរស៣នាក់ជាកម្មករសំណង់ បានស្លាប់នៅនិងកន្លែង ។

តាមប្រភពបានអោយដឹងថា សពជនរងគ្រោះទី១ឈ្មោះ សុខ សម្បត្តិ អាយុ២១ឆ្នាំ ស្នាក់នៅក្នុងការដ្ឋាន ស្រុកកំណើត ភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ សពរងគ្រោះទី២ ឈ្មោះ យ៉ែម ទីន អាយុ៣៥ឆ្នាំ ស្នាក់ក្នុងការដ្ឋានមានស្រុកកំនើតភូមិទន្លេរស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរខេត្តកំពង់ចាម ។

សពរងគ្រោះទី៣ ឈ្មោះធីម ធីរ៉ង អាយុ៣១ឆ្នាំ មុខរបរជាង តំឡើងជណ្ដើរ យន្តមានស្រុកកំនើតត្រពាងបី ឃុំបារាយ ។ អ្នកទាំងបីមានមុខរបរជាងជណ្តើរយន្ត ។ បើតាមប្រភពកម្មករម្នាក់ដែលស្គាល់ជនរងគ្រោះទាំងបីបានអោយដឹងថា ជនរងគ្រោះទាំង៣បានតំឡើងជណ្តើរយន្ត ហើយបាត់ពួកគាត់តាំងពីយប់ថ្ងៃ១២មកម្លេះ

ទើបតែម៉ោង៨យប់ មានការភ្ញាក់ផ្អើល ដោយពួកគាត់បានគាស់សង្ក័សីដែលបាំងជណ្ដើរយន្តស្រាប់តែឃើញជើងបុរសម្នាក់ឡើងលើក្បាលកប់ទៅដីលិចបាត់ រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យបឋម និងធ្វើកំណត់ហេតុជនរងគ្រោះ ៕