គ្រាន់តែគាត់ស្ងប់ស្ងាត់ មានពាក្យចចាមរាមតែម្ដង ពេលនេះអ្នកនាង ខាត់ សុឃីម ចេញមកស្រាយអស់ចម្ងល់

ជឿជាក់បងប្អូនភាគច្រើនប្រាកដជាបានស្គាល់តារាស្រីដែលចេះគ្រប់ទម្រង់សិល្បៈ អ្នកនាង ខាត់ សុឃីម ជាអ្នកសិល្បៈម្នាក់ ដែលតែងលើកតម្កើងចំពោះវប្បធម៌ប្រពៃណីខ្មែរដែលដូនតាបានបន្សល់ទុក។~

ដូចដែលបានដឹងហើយ ដោយសារតែស្រុកទេសកំពុងតែមានទុក្ខ ដោយសារតែវីរុសកូវីដ១៩ ទើបធ្វើឲ្យតារាជាច្រើនហាក់ស្ងប់ស្ងាត់មិនសូវមានសកម្មភាពអ្វីឡើយ អ្នកនាង ខាត់ សុឃីម និង~

ស្វាមី ហាក់មិនសូវបញ្ចេញភាពផ្អែមល្អែម លើបណ្តាញសង្គមផងដែរ ដែលធ្វើឳ្យមានពាក្យចចាមរ៉ាម ថាអ្នកទាំងពីរបានលែងលះគ្នា។~

ជាក់ស្តែង ក្នុងមួយរយៈនេះ ដោយសារតែ បញ្ហាកូវីដកំពុងរាតត្បាតទៀតនោះ អ្នកនាង ខាត់ សុឃីម និងស្វាមី ហាក់មិនសូវបញ្ចេញភាពផ្អែមល្អែម លើបណ្តាញសង្គម ជាហេតុធ្វើឲ្យ មានពាក្យចចាមរាមថា ~

តារាស្រីជើងចាស់រូបនេះ បានលែងលះជាមួយនឹងស្វាមី ដោយក្នុងនោះ រូបនាង បានប្រាប់ឲ្យដឹងថា ៖ប្រាប់ដល់អ្នកដែលសួរថាខ្ញុំលែងគ្នាមែន?អូនសូមប្រាប់ថាខ្ញុំនៅជាប់គ្នានៅឡើយ ចាំលែងចាំប្រាប់ យីCOVID ពេញស្រុក មិនគិត មកគិតរឿងប្តីប្រពន្ធគេ (នៅជាប់គ្នាតើ)៕~