មហាជនគ្រប់គ្នាប្រាកដជាបានស្គាល់ជាមួយនឹង តារាសម្ដែងហូលីវូដជើងចាស់ដ៏ល្បីឈ្មោះគឺ Rambo ក្នុងនោះលោកក៏មានកូនស្រីចំនួន៣នាក់ ដែលពេលបច្ចុប្បន្ននេះពួកគេក៏មានវ័យកាន់តែធំអស់ហើយ និង មានសម្រស់ស្រស់ស្អាតមិនចាញ់គ្នានោះទេ។~
ថ្ងៃនេះនឹងនាំអ្នកទាំងអស់គ្នាមកបានស្គាល់ពីកូនស្រីដ៏ស្រស់ស្អាត និងមកដឹងពីអាជីពដែលពួកគេមានរៀងខ្លួន អាចនិយាយបានថា Rambo ជាមនុស្សដែលមានសំណាងព្រោះតែមានកូនស្រីដែលប្រកបដោយគន្លងធម៌ និងមានរូបសម្រស់ស្រស់ស្អាតទាំងព្រមតែម្ដង។~
ចង់ដឹងថាពួកគេមានសម្រស់ស្រស់ស្អាត និង មានសមត្ថភាពយ៉ាងណានោះសូមមកមើលទាំងអស់គ្នា៖~
១. Sophia Stallone
Sophia Stallone នាងជាកូនស្រីច្បងមានវ័យ២៤ឆ្នាំ ដែលកើតនៅថ្ងៃទី២៧ ខែ សីហា ឆ្នាំ១៩៩៦ ក្នុងពេលបច្ចុប្បន្ននេះនាងជាតារាបង្ហាញម៉ូត និងជាសហគ្រិនម្នាក់ផងដែរ ក្នុងនោះនាងក៏ធ្លាប់បានឈ្នះពានរង្វន់ Miss Golden Globe ក្នុងឆ្នាំ២០១៧កន្លងទៅ។~
២. Sistine Stallone
Sistine Stallone នាងជាកូនទីពីរ ដែលមានអាយុ ២២ឆ្នាំ កើតនៅថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ១៩៩៨ ក្នុងនោះនាងក៏មិនខុសពីឪពុកប៉ុន្មាននោះទេគឺមានដុងនៅក្នុងការសម្ដែងរឿង ដោយ Sistine Stallone បានប្រឡូកក្នុងវិស័យជាតារាសម្ដែងស្រីម្នាក់តាមឪពុក~
ក្នុងនោះរឿងដែលនាងធ្លាប់សម្ដែងនោះគឺ ៤៥ Meters Down : Uncaged ជាដើម។ ហើយបើនិយាយពីសម្រស់វិញមិនចាញ់បងស្រីប៉ុន្មាននោះទេ គឺមានភាពទាក់ទាញដែលអ្នកណាៗក៏លង់នឹងសម្រស់របស់នាងដែរ។~
៣. Scarlet Stallone
Scarlet Stallone ជាកូនពៅដែល មានអាយុ ១៩ឆ្នាំ កើតនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០០២ ហើយនាងបានប្រឡូកក្នុងវិស័យសិល្បៈតាំងពីក្មេង ក្នុងនោះរឿងដែល Scarlet Stallone បានចូលសម្ដែងដំបូងបង្អស់គឺរឿង Reach Me ហើយក៏ធ្លាប់បានឈ្នះពានរង្វាន់ Miss Golden Globe ក្នុងឆ្នាំ២០១៧ ដំណាល់គ្នាជាមួយបងស្រី Sophia Stallone ផងដែរ៕~