ស្ងាត់ៗ! កូនប្រុសរបស់លោក ចា​​ រិទ្ធី បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិនៅប្រទេស…

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់តារាសម្តែង និងជាផលិតករកម្មវីធីកម្សាន្ត លោក ចា រិទ្ធី នៅពេលថ្មីៗនេះលោកបានសម្តែងអារម្មណ៍រីករាយនិងមានមោទនភាពចំពោះកូនប្រុសរបស់លោកនិងសរសរសេរថា៖«កូន​ប្រុស​ជា​ទី​ស្រលាញ់​របស់​ប៉ា​ ថ្ងៃ​នេះ​ប៉ា​រំភើបចិត្ត​ណាស់​ដែល​បាន​ឃើញ​កូន​ទទួល​សញ្ញាប័ត្រ​ថ្នាក់​អនុបណ្ឌិត​

ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ពី​សកលវិទ្យាល័យ​DEAKIN UNIVERSITY ក្នុង​ទីក្រុង​មេលប៊ន​នៃ​ប្រទេស​អូស្ត្រាលី​ ប៉ា​សុំទោស​ផង​ណា​ដែល​មិន​បាន​ចូលរួម​អបអរ​សារទរ​ផ្ទាល់​ជាមួយ​នឹង​កូន​ តែ​ប៉ា​ចង់​ប្រាប់​កូន​ពី​ចម្ងាយ​ថា​ប៉ា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ហើយ​ស្រលាញ់​កូន​ខ្លាំង​បំផុត​ ព្រោះ​តាំង​ពី​តូច​ដល់​ធំ​ កូន​មិន​ដែល​ធ្វើ​ឲ្យ​ប៉ា​និង​ម៉ាក់​ពិបាក​ចិត្ត​ម្ដង​ណាទេ​ កូន​លះ​បង់​ភាព​យុវវ័យ​របស់​កូន​ដេីម្បី​តែ​ការ​សិក្សា​

បួន​ឆ្នាំ​មុន​កូន​រៀន​ចប់​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​លីមកុកវីង​ ពេល​នេះ​កូន​រៀន​ចប់អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​ប្រទេស​អូស្ត្រាលី​ទៀត​ កូន​ប្រុស​ប៉ា​ពិត​ជា​ធ្វើ​ឲ្យ​ប៉ា​មិន​សរសើរ​កូន​មិន​បាន​ កូន​ពិត​ជា​អស្ចារ្យ​សម្រាប់​ប៉ា​ ប៉ា​សូម​ជូន​ពរ​កូន​អោយ​ជួប​តែ​សុខ​ភាព​ល្អ​ សំណាង​ល្អ​ ហើយ​យក​ចំណេះ​ដឹង​មក​បំរើ​ប្រទេស​ជាតិ​យើង​វិញ​»៕