ខណៈដែលថ្ងៃមង្គលការរបស់ តារាកំប្លែងស្រី នីឡា ខិតជិតមកដល់ កញ្ញាបានបង្ហោះសារមួយឃ្លាដ៏ចាក់ដោតថា…

ភ្នំពេញ៖ តារាកំប្លែងស្រី នីឡា ដែលតែងតែធ្វើអោយប្រិយមិត្ត សើចសប្បាយភ្លេចអស់កង្វល់ ជាមួយការសម្តែងរបស់នាង ។ នៅពេលថ្មីនេះមានរូបជាច្រើន ដែលបង្ហាញពីភាពផ្អែមល្ហែមគួរអោយសរសើរ ក្រោយពេលចាប់ដៃគូសាងស្នេហ៍ ស្របពេលដែលចាស់ទុំទាំងសងខាងបានដឹងលឺរួចមក ។

រូបភាពថត Pre Wedding ផ្អែមល្ហែមគួរអោយស្រលាញ់ជាច្រើន ស្របពេលដែលពិធីមង្គលការរបស់កញ្ញា នីឡា ខិតជិតមកដល់ នៅពេលខាងមុខនេះ ។ មុននេះបន្តិច នីឡា បានបង្ហោះសារមួយអមជាមួយនិងរូបថត Pre Wedding ថា៖«មនុស្សដំបូង គ្រាន់តែជាការចងចាំ តែមនុស្សចុងក្រោយ ទើបជាដៃគូជីវិតពិតប្រាកដ ដែលយើងមិនអាចបាត់បង់»។ មានរូបស្វីតៗ Pre Wedding ច្រើនរបស់ នីឡា និងគូដណ្តឹងនៅខាងក្រោម៖