ឆេះនាវាផ្ទុកប្រេង ២ គ្រឿងរបស់កូរ៉េខាងត្បូង ដែលផ្ទុកប្រេងចំនួន… (មានវីដេអូស្តែងៗ)

កូរ៉េខាងត្បូង៖ តាមរយៈភ្នាក់ងារព័ត៌មាន REUTER បានអោយដឹងថា មានភ្លើងឆេះនាវាផ្ទុកប្រេង Stolt Groenland ២ គ្រឿងរបស់កូរ៉េខាងត្បូង ដែលបានចតនៅកំពង់ផែអ៊ុលសាន (Ulsan) ហើយនាវានោះមានផ្ទុកប្រេងចំនួន ២៥.០០០ តោន បានឆេះសន្ធោរសន្ធៅ នាវានោះផងដែរមានមនុស្ស ២៥ នាក់ មានជនជាតិរុស្ស៊ី និង ហ្វីលីពីន ក្នុងនេះមានរបួស ៩ នាក់ ធ្ងន់ម្នាក់ ។

តាមប្រភពបានអោយដឹងថា ដំបូងភ្លើងឆេះលើនាវាតែមួយគ្រឿងទេ ប៉ុន្តែក្រោយមកក៏រាលដាល មកកាន់នាវាមួយគ្រឿងទៀតដែលចតជិតគ្នា ។ គេមិនទាន់រកមូលហេតុឃើញនៅឡើយ ឯប៉ូលិសចាប់ផ្តើមស៊ើបអង្កេតហើយ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម៖