និស្សិតស្រីស្អាតវៀតណាមម្នាក់ ហ៊ានឱ្យអង្គុយលើភ្លៅបុរសម្នាក់ តាមពិតជា …………..

ថ្មីៗនេះមានពាក្យចចាមអារ៉ាមមួយកំពុងផ្ទុះឡើងដោយទាក់ទងនឹងនារីវៀតណាមវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ដែលសិក្សានៅសាកលវិទ្យាល័យ RMIT ដ៏ល្បីល្បាញនៅក្រុងហូជីមិញ មានទំនាក់ទំនងជាមួយបុរសចំណាស់ម្នាក់ ប៉ុន្តែការពិតនោះមិនមែនដូច្នោះឡើយ។

នាង Thai Thao Nguyen ដែលកើតឆ្នាំ ១៩៩៨ និងមានដើមកំណើតនៅទីក្រុងដាណាង គឺជានារីដែលត្រូវគេស្គាល់ពាសពេញបណ្ដាញសង្គម Facebook នៅប្រទេសវៀតណាម និងមាន Follower ដល់ទៅប្រាំម៉ឺននាក់ជាង។

នាពេលថ្មីៗនេះ នាងរូបស្រស់សោភារូបនេះបានបង្ហោះរូបភាពអង្គុយលើភ្លៅ និងកៀកកិតបុរសចំណាស់ម្នាក់ដែលនាំឱ្យមានពាក្យចចាមអារ៉ាមថា បុរសចំណាស់ម្នាក់នោះគឺជាប្រុសកំណាន់របស់នាង ហើយថារូបគេជួយចេញថ្លៃសិក្សាដល់នាងនៅសាកលវិទ្យាល័យដ៏ថ្លៃខាងលើ ដែលរឿងនេះបានបង្កផលប៉ះពាល់ដល់ជីវិតរបស់នាង Thao Nguyen យ៉ាងខ្លាំង។

ទោះយ៉ាងណា ការពិតនោះគឺថា បុរសចំណាស់ម្នាក់នោះគឺជាឪពុករបស់នារីវ័យ ១៩ ឆ្នាំរូបនេះ ហើយនាងថែមទាំងបានបញ្ជាក់ថា ឪពុករបស់នាងពិតជាស្រឡាញ់ខ្លួន ហើយគ្រួសាររបស់នាងមានសមត្ថភាពចេញថ្លៃសិក្សាដល់នាងនៅសាកលវិទ្យាល័យថ្លៃខាងលើ៕

តោះមកទស្សនារូបភាពដែលនារីវ័យក្មេងម្នាក់នេះអង្គុយលើឪពុកនោះដូចខាងក្រោម៖

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ morningfresh