គួរអោយអាណិតណាស់! គ្មានប្រាក់ទិញទឹកដោះគោ ម៉ែឪឲ្យកូនមឹម «កាហ្វេ» (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ ប្តីប្រពន្ធមួយគូមានឈ្មោះ Sarifuddin និង Anita រស់នៅភូមិ Tonro Lima ភាគខាងលិចកោះស៊ូឡាវេស៊ី ប្រទេសឥណ្ឌូនេស៊ី ។ ហើយពួកគេជាកម្មករនៅចម្ការផ្លែដូងមួយកន្លែង ដោយបានប្រាក់កម្រៃប្រមាណ ២០.០០០ រូពី (ប្រហែល ១,២ ដុល្លារ ឬ ៥.០០០ រៀល) ក្នុងមួយថ្ងៃ ។

ពួកគេបានយកកាហ្វេលាយជាមួយស្ករជំនួសទឹកដោះគោ តាំងពីអាយុ ៦ ខែ អោយកូនរបស់ពួកគេញុាំ ឥឡូវក្មេងស្រីនោះអាយុ ១៤ ខែហើយ ។ ក្មេងស្រីនោះមឹមកាហ្វេក្នុងមួយថ្ងៃ ៣ ដប គឺប្រមាណ ១,៥ លីត្ររៀងរាល់ថ្ងៃ ដែលចាត់ទុកថាលើសកំណត់ ជាងមនុស្សធំទៅទៀត ។

នេះបើតាមប្រភពបានអោយដឹងថា៖ «ពួកខ្ញុំគ្មានផ្លូវជ្រើសរើសទេ កម្រៃមិនគ្រប់គ្រាន់នឹងការទិញទឹកដោះគោឲ្យកូនមឹម បានត្រឹមតែទិញកាហ្វេឲ្យមឹមជារៀងរាល់ថ្ងៃ មុនកូនដេក »។ ខាងផ្នែកសុខាភិបាល Polewali Mandar បានទៅនាំអំណោយជាទឹកដោះគោ និង គ្រឿងឧបភោគ បរិភោគ និងណែនាំឈប់ឲ្យមឹមកាហ្វេ និងស្ករ ព្រោះបណ្តាលឲ្យខូចសុខភាពកុមារ ។ សារជាតិកាហ្វេរអ៊ីន បណ្តាលឲ្យមានការរំញោច ចំពោះកុមារអាយុទាបជាង ៥ ខួប ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម៖