សាហាវខ្លាំងណាស់! សង្ស័យជាករណីប្លន់ទាំងកណ្តាលថ្ងៃ និងកណ្តាលវ៉ូងមនុស្សជាច្រើននៅឯ…

ព្រះសីហនុ៖ កាលពីវេលាម៉ោង១១ៈ០០ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នេះ មានករណីចោរប្លន់ទាំងកណ្តាលថ្ងៃត្រង់ នេះបើយោងតាមគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា តោពីរ ព័ត៌មាន ដែលបានធ្វើការបង្ហោះនិងបានសរសេររៀបរាប់យ៉ាងនេះថា៖ «សាហាវខ្លាំងណាស់…. កឺកឺទៀតហើយ សង្ស័យជាករណីប្លន់ទាំងកណ្តាលថ្ងៃ

និងកណ្តាលវ៉ូងមនុស្សជាច្រើន… ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឃើញហេតុការណ៏ដ៏ភ្ញាក់ផ្អើលមួយបន្ទាប់ពីមានជនជាតិចិន២នាក់បានធ្វើសកម្មភាពដូចជាប្លន់ទៅលើបុរសម្នាក់ទាំងកណ្តាលថ្ងៃត្រង់ នៅវេលាម៉ោង១១ៈ០០ ថ្ងៃទី០៩ តុលា ២០១៩ តាមផ្លូវទៅអង្គរការម្លប់តាប៉ាង ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ »។​

ករណីនេះក៏មានការណ៍រិះគន់ខ្លាំងពីអ្នកនិយមលេងបណ្តាញសង្គម ដោយមានខ្លះខលមិនថា «ចិត្តមួយចង់ជួយ តែចិត្តមួយទៀត ខ្លាចវាដកកាំភ្លើងមកបាញ់ងាប់ អត់ហ៊ានប្រថុយទេ ជាមួយចិនចោរ» ។ តាមប្រភពគេមិនទាន់ដឹងថា ជនរងគ្រោះបានបាត់បង់អ្វីខ្លះទេ ព័ត៌មានបន្ថែមយ៉ាងណា យើងខ្ញុំនិងចុះផ្សាយម្តងទៀត ៕