ពិតជារឿងមួយគួរអោយត្រេកអរណាស់! លោកសាន ផានិត ទទួលបានសមាជិកថ្មីក្នុងគ្រួសារដែលជាកូនប្រុស ហើយមុខមាត់ស្រស់ស្រាយគួរឱ្យស្រលាញ់ណាស់…

ជាការពិត លោកអ្នកប្រាកដជាបានស្គាល់យ៉ាងច្បាស់មកហើយពីលោកសាន​ ផានិត ដែលមានអាជីពជាអ្នកសិល្បៈម្នាក់ ហើយលោកគឺជាអ្នកចម្រៀងជើងចាស់ម្នាក់ផងដែល។ លោកគឺ ជាអ្នកសិល្បៈម្នាក់ដែលមានភាពរស់រាយ និងមានទេពកោសល្យខាងផ្នែកចម្រៀងសម័យ បើទោះបីជាពេលនេះ លោកមិនបានច្រៀងនៅក្នុងផលិតកម្មណាមួយក៏ដោយតែលោកនៅតែមានអ្នកគាំទ្ររូបលោក ហើយចម្រៀងរបស់លោកក៏នៅតែមានអ្នកស្តាប់ផងដែរ។

ហើយថ្មីៗនេះ តាមរយៈរូបភាពប៉ុន្នានសន្លឹកដែលលោកបានផុសនៅលើគណនីរបស់លោក ដែលបង្ហាញពីការអបអរសាទរព្រោះតែលោកទទួលបានសមាជិកថ្មី ហើយជាកូនប្រុសទៀតផង ចំណែកឯមុខមាត់វិញស្រស់ស្រាយគួរឱ្យស្រលាញ់។ លោកបានដាក់ឈ្មោះទៅឱ្យកូនប្រុសរបស់លោកថា​ សាន អាទីតូ ដោយឈ្មោះនេះពិតជាប្លែក ហើយវាក៏ពិតជាពិរោះផងដែរ។

តាមរយៈរូបភាព រូបលោកពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបានទន្ទឹងរងចាំអស់ពេលជាយូរ រហូតបានឃើញមុខកូនប្រុសជាទីស្រលាញ់។ ទន្ទឹមគ្នានេះដែរ ក៏មានអ្នកគាំទ្រជាច្រើនបានផ្ញើរសារអបអរសារទរដល់រូបលោក និងក្រុមគ្រួសារផងដែរ ហើយបានសរសើរពីកូនប្រុសរបស់លោកថាមានរូបរាងស្រស់សង្ហារថែមទៀតផង និងមានពាក្យជូនពរជាច្រើនផងដែរ។