និយាយអំពីទីតាំងភូមិសាស្រ្ត ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងពីអតីកាលមានទីតាំងក្នុងភូមិគ១ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចំណែកពីអតីកាលស្រុកជាំក្សាន្តស្ថិតនៅក្នុងខេត្តកំពង់ធំ។
ប្រាសាទព្រះវិហារជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបទៅនិងទឹកសមុទ្រ។ សិលាចារឹកប្រាសាទខ្នា បានហៅភ្នំដងរែកថា ភ្នំកំផែង ឬភ្នំជញ្ជាំង។ ប្រជាជនថៃហៅភ្នំដងរែកថា ភ្នំវែង ចំណែកប្រជាជនឡាវហៅថា ភ្នំដេនមឿង។
ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៏នៅពេលនេះគឺ ភាពស្រស់ស្អាតនៃខេត្តព្រះវិហារ កាន់តែមានភាពទាក់ទាញ ដោយសមិទ្ធផលថ្មីមួយទៀតនៃខេត្តព្រះវិហារ (រង្វង់មូលស្រអែម) កាន់តែទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍ ពីមួយថ្ងៃទៅមួយថ្ងៃ។ សូមទស្សនារូបភាព៖